ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅថ្ងៃទី២៦ វិច្ឆិកានេះ នគរបាលខណ្ឌទួលគោក សូមប្រកាសស្វែងរក ម្ចាស់រថយន្តទាំង ២ គ្រឿង គ្មានស្លាកលេខ ដែលចតលើចិញ្ចើមផ្លូវ គ្មានសណ្តាប់ធ្នាប់ ហើយត្រូវបានកម្លាំងជំនាញ ស្ទូចយកមករក្សាទុក ជាច្រើនថ្ងៃ នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក។
អធិការនគរបាល ខណ្ឌទួលគោក បានប្រកាសថាៈ បើសិនជាបងប្អូនណា បានបាត់រថយន្ត ដូចក្នុងរូបភាពនេះ សូមអញ្ជើញម្ចាស់រថយន្ត ទាំង ២ គ្រឿងនេះ មកទទួលយករថយន្តរបស់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឬទំនាក់ទំនង មកលេខទូរស័ព្ទ 012 255 618 , 0977 255 618 ៕/V