Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្សព្វផ្សាយ​រ...

ផ្សព្វផ្សាយ​របាយការណ៍​វឌ្ឍនភាព ឆ្នាំ​២០១៩ នៃ​ការសម្រេចបាន​គោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០

​ដោយៈ គូលែន / សៀមរាបៈ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នៅ​សាលប្រជុំ ក្នុង​សណ្ឋាគារ អង្គរ អេ​រ៉ា (Angkor Era Hotel) មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ របាយការណ៍​វឌ្ឍនភាព ឆ្នាំ​២០១៩ នៃ​ការសម្រេចបាន គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ដោយមាន​ការចូលរួម​ពី​លោក កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ។​

​នៅក្នុង​ឱកាស​នោះ លោក ង៉ាន់ ភិ​រុណ អភិបាលរង ខេត្តសៀមរាប បានលើកឡើង នូវ​មតិ​គាំទ្រ​ទាំងស្រុង នូវ​របាយការណ៍​វឌ្ឍនភាព ឆ្នាំ​២០១៩ នៃ​ការសម្រេចបាន គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ដែល​បាន​ដាក់ចេញ​ជា​ទិសដៅ ដ៏​ត្រឹមត្រូវ សម្រាប់​ជំរុញ​ដល់ កិច្ចការ​អភិវឌ្ឍន៍​ក​ម្ពុ​ជា ឱ្យមាន​ការរីកចម្រើន លើ​គ្រប់​វិស័យ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ដោយឡែក លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​មានប្រសាសន៍ អំពី​គោលបំណង​សំខាន់ របស់​របាយការណ៍​វឌ្ឍនភាព​នេះ គឺ​បង្ហាញ​អំពី​លទ្ធផល នៃ​ការតាមដាន ត្រួតពិនិត្យ និង​វាយ​តៃ​ម្ល លើ​ការ​ស្រេ​ម​ច​បាន នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកប​បេ​ដាយ​ចីរភាព​កម្ពុជា ដោយ​ផ្អែកលើ​របាយការណ៍ បែប​គុណភាព និង​ទិន្នន័យ​បែប​បរិមាណ រហូត​ត្រឹម​ឆ្នាំ ២០១៩​។ លទ្ធផល​ដែល​សម្រេចបាន ដោយ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​នានា ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នេះ​គឺជា​ការរៀបចំ នូវ​គម្រោង​ផែនការ និង​សកម្មភាព​នានា ដើម្បី​អនុវត្ត ក្នុង​គោលបំណង ធ្វើឱ្យ​សម្រាច​បាន នូវ​គោលដៅ​នានា នៃ​គៅ​ល​ដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា​នេះ តាម​វិស័យ​នីមួយៗ ៕/V

ពិធី​ផ្សព្វផ្សាយ របាយការណ៍​វឌ្ឍនភាព ឆ្នាំ​២០១៩ នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ (​រូប​ថ​តៈ​គូលែន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular