ពួក​មេខ្លោង​នៅ​ពីក្រោយ​ក្រុម​ធ្វើ​ជីវ​កម្ម​ពេស្យាចារ​ក្មេងស្រី​សិស្សសាលា​ថៃ​ត្រូវបាន​កាត់ទោស​ឱ្យ​ជា​គុប​ចាប់ពី​ជាង​១៥០​ឆ្នាំ​ដល់​ជាង​៣០០​ឆ្នាំ​

1336
ចែករម្លែក

សេវាកម្មដ៏ទាក់ទាញដែលផ្តល់សេវាកម្មក្មេងស្រីជំទង់នៅប្រទេសថៃ ដែលគេហៅថា ” បង្អែម “នោះត្រូវបានគ្រប់គ្រងដោយក្រុមមន្រ្តីជាន់ខ្ពស់រួមទាំងមន្រ្តីប៉ូលីសថ្នាក់ខ្ពស់ម្នាក់ដែល ត្រូវបានដាក់ទោសឱ្យជាប់គុករយៈពេល៣២០ឆ្នាំ កាលពីថ្ងៃពុធទី១៨មេសា។

មេក្រុមពេស្យាចារដែលប្រតិបត្ដិការនៅខេត្តMae Hong Son នៅភាគពាយព្យនៃប្រទេសថៃត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ ។ ប៉ុន្តែនៅពេលដែល វាត្រូវបានដំណើរការនោះស្ត្រីវ័យក្មេងៗ ត្រូវបានសម្គាល់ដោយការចាក់សាក់រូបសត្វទីទុយ ហើយស្រ្តីក្មេងៗទាំងនោះត្រូវបានគេផ្តល់ដល់ក្រុមភ្ញៀវពិសេសៗ។

កាសែត Bangkok Post បានរាយការណ៍ថា តុលាការឧក្រិដ្ឋកម្មក្រុងបាងកក បានកាត់ទោសលោក Yutthachai Thongchai មន្រ្តីប៉ូលីសថ្នាក់ខ្ពស់នេះឱ្យជាប់គុក៣២០ឆ្នាំ ហើយមនុស្ស២នាក់ក្នុងចំណោមមនុស្សជំនិតច្រើននាក់របស់គាត់ ត្រូវបានកាត់ទោសឱ្យជាប់គុកម្នាក់ៗ ជាង១៥០ឆ្នាំ ។

លោក Piyathat Papthiensuwan និងលោក Piyawan Sookmak ត្រូវបានកាត់ទោសឱ្យជាប់គុក១៧៦ឆ្នាំនិង១៦៧ឆ្នាំតែរៀងៗខ្លួន បើទោះបីជាច្បាប់ឧក្រិដ្ឋកម្មរបស់ថៃ មានទោសជាប់ពន្ធនាគារច្រើនបំផុតនោះ គឺរយៈពេល៥០ ឆ្នាំក៏ដោយ។

អ្នកសារព័ត៌មានថៃម្នាក់បានប្រាប់សារព័ត៌មាន AFP ថាមេក្រុមស្រីរកស៊ីផ្លូវភេទនេះបានចាត់ទុកស្ត្រីវ័យក្មេងទាំងនេះ ជាអ្វីមួយ ដែលអាចត្រូវបានទិញក្នុងតម្លៃសមរម្យ។

សារព័ត៌មាន Straits Times បានរាយការណ៍ថាស្ត្រីវ័យក្មេង៣នាក់ត្រូវបានបង្ខិតបង្ខំឱ្យឱ្យរួមភេទជាមួយពួកបុរសៗឱ្យបាន១០ដងក្នុងមួយសប្តាហ៍ក្នុងតម្លៃ ៤០,៥០ដុល្លារក្នុងមួយលើក។ ក្មេងស្រីម្នាក់ត្រូវបាន គេបង្ខំឱ្យរួមភេទជាមួយគ្រូបង្រៀន មកពីសាលារៀនរបស់នាង។

កាសែតនេះបានរាយការណ៍ថាក្មេងស្រីទាំងនេះត្រូវបានផ្លាស់ប្តូរចេញពីខេត្តដែលត្រូវបានគេស្គាល់ថាជាកន្លែងដែលមានការសប្បាយបំផុតនៅប្រទេសថៃ ហើយអតិថិជនដែលប្រើប្រាស់សេវានេះរួមទាំងពួកមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់៕

សេវាកម្មផ្លូវភេទនៅថៃ

ទីតាំងផ្សាយពាណិជ្ជកម្ម