ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
សម្ភារ
(សំ-ភា)
នាមសព្ទ
( សំ. បា. ) ការសន្សំ, ការសាងសន្សំកុសល; ការសាងសន្សំបន្ទុំបារមី ( របស់ពោធិសត្វ ); តេជះ, អំណាច; សេចក្ដីទំនុកបម្រុង; ការស្រោចស្រង់, សេចក្ដីសង្គ្រោះ; ការរួបរួម; របស់ដែលត្រូវរួបរួម, ដែលត្រូវផ្សំជាមួយគ្នា; គ្រឿងផ្សំ; គ្រឿងផ្គុំ; អង្គ; ចំណែក; ពួក; ទ្រព្យ; របស់ដែលត្រូវតែមានខានពុំបាន, គ្រឿងប្រើប្រាស់; . . . ។ គ្រឿងសម្ភារ គ្រឿងផ្សំ; គ្រឿងប្រើប្រាស់ ។ ដោយសារសម្ភារ ដោយសារអំណាចឬសេចក្ដីទំនុកបម្រុង
យើងខ្ញុំបានសេចក្ដីសុខ ដោយសារសម្ភារព្រះតេជព្រះគុណ ។ ម្លប់សម្ភារ ម្លប់តេជះ, ម្លប់បុណ្យ : សូមជ្រកកោនក្រោមម្លប់សម្ភារព្រះបាទម្ចាស់ ។ សម្ភារបារមី បារមីដែលបានសាងសន្សំឬអប់រំទុកមក ។ គុណសម្ភារ តេជះរបស់គុណ ។ ទព្វសម្ភារ គ្រឿងប្រុងមានគ្រឿងផ្ទះជាដើម (ម. ព. នេះផង) ។ ពោធិសម្ភារ ការសាងសន្សំឲ្យបានត្រាស់ជាព្រះពុទ្ធ ។ រាជសម្ភារ តេជះរបស់ព្រះរាជា ។ សីលសម្ភារ អង្គសីល; តេជះសីល ។ ល ។
សម្ភាស
(សំ-ភាស)
នាមសព្ទ
(បា. ឬ —សន; សំ. សម្ភាឞ ឬ —ឞណ) ការនិយាយបំភ្លឺ, ការនិយាយរកគ្នា, ការរាក់ទាក់រកគ្នា; ពាក្យសសោះអន្ទង; សម្ដីឆ្លើយឆ្លងឬសាសងដោយលំអុត; សល្លាបកថា, សង្កថា ។ សព្វថ្ងៃប្រើសំដៅយកការសុំចួបនឹងជនណាមួយ ដើម្បីសន្ទនាសាកសួរអំពីកិច្ចការ, អំពីយោបល់ឬគោលបំណងជាដើមរបស់ជននោះ
ធ្វើសម្ភាស, ស្ដាប់សម្ភាសន៍ ។
សម្ភាសបត្រ ឬ —បណ្ណ (សំ-ភាសៈប័ត ឬ —ប័ន) សំបុត្រឆ្លើយតបទៅវិញទៅមកដោយសេចក្ដីរាប់អានគ្នា ។ សម្ភាសសិក្សា (សំ-ភាសៈសិក-សា) ការហាត់និយាយឲ្យត្រូវបែបបទ ។ ល ។
សម្ភាសន៍
នាមសព្ទ
( ម. ព. សម្ភាស ) ។
សកម្មភាព
(សៈកាំម៉ៈភាប)
នាមសព្ទ
( បា. –ភាវ ) ភាពដែលប្រកបដោយកម្ម; ដំណើរដែលមានកិច្ចការប្រព្រឹត្តទៅជានិច្ច, ការកម្រើករវើកឥតឈប់ឈរ, ការបំពេញមុខការងារផ្សេងៗ, . . .
ធ្វើសកម្មភាព, បំពេញសកម្មភាព ( បារ. Activité ) ។
ការិយាល័យ
(—យ៉ា-ល៉ៃ)
នាមសព្ទ
( បា. ការិយ + អាលយ ) ទីកន្លែងធ្វើការ, កន្លែងដែលមានតុ, មានគ្រឿងសម្ភារៈសម្រាប់ធ្វើការ
ទៅកាន់ការិយាល័យ, នាយការិយាល័យ, នាយកការិយាល័យ ។