ហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​ជាបណ្តោះអាសន្ន​

ដោយៈ​មុនី​រ័ត្ន​,​អង្គារ​ហេង​,​ស​.​រិ​ទ្ធ​/​ភ្នំពេញៈ នៅ​ទីបំផុត​ទីតាំង​ម៉ាស្សា មួយ​ដែលមាន​យីហោ ដាយ​មិន ម៉ាស្សា​(Diamond Massage )​ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ដោយសារ​បង្ហោះ​រូប​ស្រី​ស្អាត​ស៊ិ​ច​ស៊ី​លេច​លើ​លេច​ក្រោម​ដើម្បី​ឲ្យ​មានការទាក់ទាញ​ភ្ញៀវ​ពិសេស​បុរស​នោះ​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​ពី​ព្រោះតែ​អាជីវកម្ម​មួយ​នេះ​ពាក់ព័ន្ធ​ការបង្ក​ប់​សេវា​ផ្លូវភេទ​។

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

​ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ​ស្ថិតនៅ​ផ្ទះ​លេខ​៤៨​សេ ផ្លូវ​២២២ ភូមិ​៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​សកម្មភាព​នេះ​ធ្វើឡើង​ដោយ​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ដូនពេញ ដែល​ដឹកនាំ​ដោយ​លោក សេង ហៀ​ង ជា​ព្រះ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​មន្ត្រី​ចូលរួម​ប្រតិបត្តិការ​នេះ​ចុះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ការចុះ​បង្ក្រាប​នេះ បាន​ពិនិត្យឃើញ​ជាក់ស្ដែង​ដូចជា -​ទីតាំង​បាន​បិទទ្វារ និង​មានឈ្មោះ សេង ហុក​សុខ​រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកមើល​ការខុសត្រូវ​ទីតាំង​ខាងលើ ។​ពេលនោះ ឈ្មោះ សេង ហុក​សុខ​រស្មី បាន​សហការ​ជាមួយ​កម្លាំងចំរុះ ឲ្យ​ចូល​ពិនិត្យ​ក្នុង​ទីតាំង​ខាងលើ​រកឃើញ​វត្ថុតាង​មួយចំនួន រួមមាន​÷១. ស្រោមអនាម័យ​និង ទឹករំអិល​មួយចំនួន​,
២. កុំព្យូទ័រ​លើ​តុ​មួយគ្រឿង រួមជាមួយ​ម៉ាស៊ីន​ព្រី​ន​ធ័​រ​,៣.​ឌី​វី​អ មួយគ្រឿង​, ៤.​ថេ​ប្លេ​ត​មួយគ្រឿង​,៥.​ទូរ​សព្ទ័​ដែ​មួយគ្រឿង និង កាបូបដៃ​មួយ​,៦.​ប​ញ្ចី​ចំណូល ចំនួន​បី​ក្បាល និង ឯកសារ​មួយចំនួន​, ៧-​រូបថត​សរសេរថា “​វិញ្ញាបនបត្រ​លេខ​(No)MOC-49851984 ពណ​.​ចបព ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​។

​ប្រភព​ដដែល​បន្តថា ដោយ​ពិនិត្យឃើញថា អាជីវកម្ម​ខាងលើ​ល្មើស​និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល តាមរយៈ​លិខិត​លេខ 167​សជណ​.​អរ​ហ ចុះ​ថ្ងៃទី ៧​ខែមេសា ឆ្នាំ​២០២០ របស់​ក្រសួង​ទេសចរណ៍ និង​ដោយ​ពិនិត្យឃើញ​ជាក់ស្ដែង​នូវ​វត្ថុតាង​ខាងលើ​(​ពិសេស​ស្រោមអនាម័យ​និង​ទឹករំអិល​)​មាន​តម្រុយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចរ​កម្ម ហេតុនេះ​ក្រុមការងារ​ចម្រុះ​សម្រេច​ចាប់យក​វត្ថុតាង​ខាងលើ និង​បិទ​ទីតាំង​អាជីវកម្ម​នៅ​ជា​បណ្ដោះអាសន្ន​។ ក្រៅពី​វត្ថុ​ចាប់យក​ខាងលើ​ក្រុមការងារ​ចម្រុះ​ពុំបាន​ដកហូត ឬ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ណាមួយ​នៅក្នុង​ទីតាំង​ខាងលើ​ឡើយ និង បាន​អញ្ជើញ​ឈ្មោះ សេង ហុង​សុខ​រស្មី មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​៕​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

រូបថតៈហាងម៉ាស្សា ដាយ​មិន ដែល​ល្បី​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​បិទ​បណ្តោះអាសន្ន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular