ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានៅល្ងាចថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ២០២០នេះបានសម្រេច ផ្តល់ម៉ាស់ចំនួន១លាន៥ម៉ឺននិងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀតជូនដល់ប្រទេសទីម័រលេស្តដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្នុងចំណោមម៉ាស់១លាន៥ ម៉ឺននោះមានមាស់ធម្មតាចំនួន១លាននិងម៉ាស់ក្រណាត់ចំនួន៥ម៉ឺនរួមទាំងសម្ភារបរិក្ខាមួយចំនួនទៀតផងដែរ។អំណោយទាំងនេះនឹងត្រូវ ដឹកជញ្ជូនតាមយន្តហោះទៅកាន់ប្រទេសទីម័រលេស្តនៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។
គួរំលឹកថាសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ជំនួយជាម៉ាស់និងសម្ភារៈបរិក្ខាពេទ្យទៅឲ្យរដ្ឋាភិបាលនិងប្រជាជនឡាវមានម៉ាស់ចំនួន២លាននិងម៉ាស់ក្រណាត់ចំនួន១០ម៉ឹនរួមទាំងបរិក្ខាពេទ្យកាលពីថ្ងៃ១៦ខែវិច្ឆិកាមានតម្លៃ២,២២៤,០០០ដុល្លារអាមេរិក។ហើយនៅពក្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកានេះជំនួយជាម៉ាស់ចំនួន២លាននិងម៉ាស់ក្រណាត់ចំនួន១០ម៉ឹននិងសម្ភារៈបរិក្ខាពេទ្យដែលមានតម្លៃប្រមាណជាង២លានដុល្លារទៀតក៏បានផ្តល់ជូនរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាដែលកំពុងមានការ រីករាលដាលខ្លាំងនៃមេរោគកូវីដ១៩ ៕