Home ព័ត៌មានជាតិ សង្គម ចាប់ឆ្នោត​លេខ...

ចាប់ឆ្នោត​លេខ​ឡូ​តិ៍​ក្បាលដី ជូន​ពលរដ្ឋ រង​ផលប៉ះពាល់ ពី​គម្រោង​អភិវឌ្ឍន៍​ស្ករ និង​ចំការ​អំពៅ​

ដោយៈ ទេព មង្គល / កោះកុងៈ អាជ្ញាធរ​ខេត្តកោះកុង បានរៀបចំ​ពិធី​ចាប់ឆ្នោត លេខ​ឡូ​តិ៍​ក្បាលដី ចំណុច “C” ជូន​ប្រជាពលរដ្ឋ ក្រុម ៥៨៥ ដែល​ទទួលរង​ផលប៉ះពាល់ ពី​គម្រោង​អភិវឌ្ឍន៍​ស្ករ និង​ចំការ​អំពៅ ស្ថិតនៅ​ភូមិ​ជីខ ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ នេះ​បើតាម​ប្រភពព័ត៌មាន ពី​រដ្ឋបាល​ខេត្តកោះកុង បានឱ្យដឹង​នៅថ្ងៃនេះ​។​

​លោក សុខ សុ​ទ្ធី អភិបាលរង នៃ​គណៈ​អភិបាល ខេត្តកោះកុង តំណាង​លោកស្រី អភិបាលខេត្ត​កោះកុង បាន​គូសបញ្ជាក់ ក្នុងឱកាស​នោះ​ថាៈ ប្រជាពលរដ្ឋ ៥៨៥ គ្រួសារ​នេះ គឺជា​ការរួមបញ្ចូល រវាង​ក្រុម​ប្រជាពលរដ្ឋ ចំនួន ៣ ក្រុម រួមមាន​÷ ក្រុម ៩៨ គ្រួសារ ១៧០ គ្រួសារ និង​ក្រុម ៣១៧ គ្រួសារ​។ កន្លងមក ក្រុម ៩៨ គ្រួសារ ក្រុម ១៧០ គ្រួសារ និង​ប្រជាពលរដ្ឋ មួយចំនួន នៃ​ក្រុម ៣១៧ គ្រួសារ បាន​ចាប់ឆ្នោត​លេខ​ឡូ​តិ៍​ក្បាលដី នៅ​ចំណុច “A” និង​ចំណុច “B” រួចហើយ​។ នាឱកាស​នេះ គឺ​ការចាប់​ឆ្នោត​លេខ​ឡូ​តិ៍​ក្បាលដី ប្រព្រឹត្ត​ធ្វើឡើង សម្រាប់​ប្រជាពលរដ្ឋ មួយចំនួន ដែល​នៅសល់​របស់​ក្រុម ៣១៧ គ្រួសារ ប៉ុណ្ណោះ​៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular