Home ព័ត៌មានជាតិ សង្គម ប្រកាស​មុខតំណ...

ប្រកាស​មុខតំណែង​អភិបាល អភិបាលរង​ស្រុក និង​នាយក​រដ្ឋបាល​ស្រុក​ថ្មគោល

ដោយៈ ទេព មង្គល / បាត់ដំបងៈ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាល អភិបាលរង​ស្រុក និង​នាយក​រដ្ឋបាល ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

​លោក ឆេង ជី​រ៉ាត់ នាយក​ទីចាត់ការ​ធនធានមនុស្ស សាលាខេត្ត​បាត់ដំបង បាន​អាន​អនុក្រឹត្យ និង​សេចក្តីប្រកាស របស់​ក្រសួងមហាផ្ទៃ តែងតាំង​លោក ជា សម្បត្តិ ជា​អភិបាល នៃ​គណៈ​អភិបាល ស្រុក​ថ្មគោល លោកស្រី សៀង ផា​វី ជា​អភិបាលរង នៃ​គណៈ​អភិបាលស្រុក និង​លោក ណាក់ ណុល ជា​នាយក​រដ្ឋបាល សាលាស្រុក​ថ្មគោល​។​

​លោក ងួន រតនៈ បាន​ផ្តាំផ្ញើ​លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក ផែនការ​ប្រើប្រាស់​ទឹក ឱ្យបាន​ច្បាស់លាស់ ជាមួយ​សហគមន៍ ប្រើប្រាស់​ទឹក ដើម្បី​ជៀសវាង​ការបង្ក​ទំនាស់ រវាង​សហគមន៍ និង​សហ​មគ​មន៍ ព្រមទាំង​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ ដល់​សហគមន៍ នូវ​បរិមាណ​កំរិត​ប្រភពទឹក សម្រាប់​ស្រោចស្រព ដំណាំ​ស្រូវ ក្នុង​រដូវប្រាំង​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ ការផ្សព្វផ្សាយ និង​វិធានការ ដើម្បីឱ្យ​បងប្អូន​ប្រជាកសិករ យល់ដឹង អំពី​ការធ្វើ​ស្រែប្រាំង​នេះ មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ពួកគាត់ កុំ​ខាតបង់​ការខូចខាត ដោយ​ទឹកជំនន់ ម្តង​ហើយ និង​ខូចខាត​ដោយសារ តែ​ធ្វើ​ស្រូវប្រាំង ម្តងទៀត នៅ​ចុងរដូវ ដែល​យើង​គ្មាន​ប្រភពទឹក គ្រប់គ្រាន់ សម្រាប់​ឱ្យ​គាត់ ធ្វើស្រែ​ប្រាំង​បាន​៕/V

  

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular