សូម​ប្រយ័ត្ន​ល្បិច​ល្បួង​នាំទៅ​លេងល្បែង​គៀបស៊ី​!!!

1360
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ល្បិច​ល្បួង​នាំទៅ​លេងល្បែង​គៀបស៊ី មកដល់ពេលនេះ​នៅតែមាន ហើយ​អ្នក​ចាញ់ល្បិច​ក៏​នៅមាន​ភ្លាត់​ជា​បន្តបន្ទាប់ កាលបើ​ធ្លាក់​ក្នុង​ល្បួងលួងលោម កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ ខេ​មេសា ឆ្នាំ​២០១៨ នៅ​កន្លែង​បើក​បន​ល្បែង​បុក​ប៊ី​យ៊ែ​រ មួយកន្លែង​ក្បែរ​សួន​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​រងគ្រោះ ឈ្មោះ ថា វ៉ាន់​នី អាយុ​២៦​ឆ្នាំ​ធ្វើការ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ

​ដំណើររឿង​ល្បិ​ត​គៀបស៊ី​នេះ កើតឡើង​ដោយ បុរស​ជា​កម្មករ​រោងចក្រ​ម្នាក់ (​ជនរងគ្រោះ​) ដេក​នៅផ្ទះ​មិន​ស្រណុក ទៅ​អង្គុយ​ហូប​កាហ្វេ មើល​ស្រី​ស្អាត​រត់​តុ ត្រូវបាន​ជនសង្ស័យ​ម្នាក់​រួមជាមួយ​បក្ខពួក ប្រមាណ​៤​ទៅ​៥​នាក់ ប្រើល្បិច​នាំទៅ​លេង​ប៊ុ​ក​ប៊ី​យ៊ែ​រ តាំង​ពីមួយ​គ្រាប់​១​ពាន់​រៀល រហូតដល់​១០០​ដុល្លារ អស់​លុយ​ឲ្យ​ខ្ចី​ថែម​រហូត រួច​ល្បួង​លួង​នាំយក​ម៉ូតូ​ទៅ​បញ្ចាំ​បាន​លុយ បក្ខពួក​ជនសង្ស័យ​ម្នាក់ យក​គេចខ្លួនបាត់ នៅសល់​ម្នាក់​ស្រែ​ឆោឡោ ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ តែ​រឿងហេតុ​កើតឡើង​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ទើប​បញ្ជូន​ត្រឡប់មក សង្កាត់​ចោមចៅ​១​វិញ​។​

ជនសង្ស័យ ឈ្មោះ សុខ សា​អែម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១

​រងគ្រោះ ឈ្មោះ ថា វ៉ាន់​នី អាយុ​២៦​ឆ្នាំ​ធ្វើការ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ ម៉ូតូ​ដែល​ជនសង្ស័យ​នាំយកទៅ​បញ្ចាំ​បាត់ ម៉ាក ហុងដា សេ​១២៥ សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FR-3779​។ ចំណែកឯ​ជនសង្ស័យ ឈ្មោះ សុខ សា​អែម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ មាន​ស្រុកកំណើត​ភូមិ​ស្វាយ​អង្គ ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។​

​តែបើ​តាម​ជនជាប់ចោទ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន នៅ​ប៉ុស្តិ៍​ប៉ូលិស បាន​ឲ្យ​ដឹងថា​ខ្លួន​ពិន​ជា​នាំ​ជនរងគ្រោះ លេង​បុក​ប៊ី​យ៊ែ​រ​គៀប​សុ​ី​ពិតប្រាកដ​មែន ហើយ​លុយ​បាន​៦៦០​ដុល្លា​នោះ ត្រូវបាន​ជនសង្ស័យ​ម្នាក់ទៀត​យក​រត់គេចខ្លួន​បាត់ ទាក់ទង​មិនបាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម