Home ព័ត៌មានជាតិ សង្គម លោកនាយ​ឧត្ដមស...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង សំផន ចុះសួរសុខទុក្ខ​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​ចន្ទ្រា​

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង មកពី ឃុំ សំរោង ឃុំ​ច្រេស និង​ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​លោក​បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់ និង​ខូចខាត​ផលដំណាំ កសិផល ជាមួយ​បងប្អូន​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នា​រយៈពេល​កន្លងមក ជាពិសេស​នៅ​ឃុំ​ចន្ទ្រា និង​ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា​។

​នាឱកាស​នោះ លោក ម៉ឹង សំផន ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​លាន​រៀល​ដល់​ឃុំ​ច្រេស ដើម្បី​ជួសជុល​ផ្លូវលំ​ប្រវែង​១​គីឡូម៉ែត្រ ដែល​រង​ការខូចខាត​នាពេល​កន្លងមក ឧបត្ថម្ភ​សំភារៈ​បរិក្ខា​សុខាភិបាល​មួយចំនួន​ដល់​មណ្ឌល​សុខភាព​ទួល​ស្តី ដោយឡែក​សមាជិក​ដែល​បាន​ចូលរួម​ក្នង​អង្គពិធី​ទទួលបាន​ថវិកា​ម្នាក់ៗ ៣​ម៉ឺន រៀល សា​រ៉ុង​១ ក្រ​ម៉ា​១​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular