ដោយ: ប.ជ័យ / បន្ទាយមានជ័យ: កងឯកភាពសកម្មភាពកម្ចាត់មីនទី១ ហៅស៊ីម៉ាក់ខេត្តបន្ទាយមានជ័យ បានរាវរកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ដែលនៅសែសសល់ពីសម័យសង្គ្រាម នៅលើដីឡូត៍មួយស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលណីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ ម្ចាស់ដីឡូត៍នោះមានឈ្មោះឡាយ ពេជ្រ ភេទប្រុសអាយុ៥៥ឆ្នាំ នៅភូមិចក្រី ឃុំជបវារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាជាមន្ត្រីនគរបាលចូលនិវត្តន៍។
លោកបានបន្តថា៖ កាលពីអំឡុង៣ខែមុន នៅចំណុចដីនោះមានគ្រាប់ផ្ទុះ។ កម្លាំងនគរបាលមូលដ្ឋាន បានយកខ្សែចងជាតម្រុយព្រមានហ៊ុព័ទ្ធដីនោះ ដោយមិនឲ្យមានប្រជាពលរដ្ឋឬម្ចាស់ចូលទៅទេ ដើម្បីបង្កគ្រោះថ្នាក់ ។
លុះដល់រសៀលថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២០នេះ ទើបកម្លាំងស៊ីម៉ាក់ចុះទៅរាវ ហើយឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួមមាន ៖ ប្រភេទគ្រាប់៣៧មម ចំនួន១២០គ្រាប់ និងគ្រាប់កាំភ្លើងតូចឬកាំភ្លើងដៃចំនួន៦០គីឡូក្រាម។ ខាងជំនាញកម្ទេចគ្រាប់របស់ស៊ីម៉ាក់ នឹងយកទៅបំផ្លាញចោលតាមបច្ចេគទេសនៅពេលបន្ទាប់៕