ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ នៅទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ សាលប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់៣ជាន់ទំហំ ៤០ x ៣៥ម៉ែត្រ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ និងមន្ត្រីជាច្រើនរូបទៀតនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
តាមគំរោងផែនការ អគារសាលប្រជុំថ្មីនេះ នឹងត្រូវសាងសង់រយៈមួយឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១៕