Home ព័ត៌មានជាតិ នយោបាយ លោកស្រី អោ​ង ...

លោកស្រី អោ​ង សាន ស៊ូ​ជី​៖​ការផ្ដល់​ជំនួយ​ដ៏​មានតម្លៃ​របស់​កម្ពុជា​ឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព​ពិតប្រាកដ​ដែល​កម្ពុ​ជាមាន​ចំពោះ​មី​យ៉ាន់​ម៉ា​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖លោកស្រី អោ​ង សាន ស៊ូ​ជី (Aung San Suu Kyi)​ទីប្រឹក្សា​រដ្ឋ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​ជំនួយ​ម៉ាស២លាន និង​បរិក្ខា​ពេទ្យ​ដទៃទៀត​ជូន​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​តាម​លិខិត​របស់​លោកស្រី អោ​ង សាន ស៊ូ​ជី បានបញ្ជាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​និង​រាជរដ្ឋាភិបាល​នៃ​ពរះរាជាណាចក្រ​កម្ពុជា​ចំពោះ​ការផ្តល់​វិភាគទាន​សប្បុរស​ធ៌​ម​នូវ​ម៉ាស​ចំនួន​២លាន​និង​បរិក្ខា​ពេទ្យ​ដទៃទៀត​ដល់​ប្រទេស​ម៉​យ៉ាន់​ម៉ា។ការផ្ដល់​ជំនួ យ​ដ៏​មានតម្លៃ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដល់​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នាពេលនេះ​ពិតជា​ឆ្លុះបញ្ចាំង​នូវចំណងមិត្តភាព​ពិតប្រាកដ​ដែល​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំពោះ​មី​យ៉ាន់​ម៉ានិងជាការ​ជួយឧបត្ថម្ភ​ដ៏​ធំធេង​ចំពោះ​យើងខ្ញុំ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ។បើទោះជាកំពុង​ជួបប្រទះ​ការកើនឡើង​ករណី​កូ​វីដ​១៩​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​យ៉ាងណាក៏ដោយ​ក៏​យើងខ្ញុំ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ដោយមាន​កម្លាំង​រួម​សាមគ្គី​របស់​ប្រជាជន​យើងខ្ញុំ​និង​ការឧបត្ថម្ភ​គាំទ្រ​ដ៏​ខ្លាំងក្លា​ពី​ដៃគូ​ជា​មិត្ត​ដូចជា​កម្ពុជា​យើងខ្ញុំ​នឹង​អាច​ជម្នះ​លើ​បញ្ហា​ប្រឈម​និង​ងើបឡើង​កាន់តែ​រឹងមាំ​និង​ខ្លាំងក្លា​ថែមទៀត​»​។​

​លោកស្រី​ក៏បាន​ឆ្លៀតឱកាស​នេះ​ចូលរួម​អបអរសាទរ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ភាពជោគជ័យ​នៅ​ប្រទេស​កម្ពុជា ។​

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកាឆ្នាំ​២០២០លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នាំយក​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ជូន​រដ្ឋា​ភិបាល​មី​យ៉ាន់​ម៉ា​រួមមាន​ដូចជា​៖​ម៉ាស​ចំនួន​២​លាន​,ម៉ាស​ក្រណាត់​១០​ម៉ឺន​, ម៉ាស​N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាពចំនួន​២​ម៉ឺន​,​សំលៀកបំពាក់​សុវត្ថិភាព​សម្រាប់​មន្ត្រីសុខា ភិបាល(​ជា​ឈុត​)​ចំនួន​២​ម៉ឺន​ឈុត​,​ម៉ាស៊ីន​វាស់​កំដៅ​ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន , ឧបករណ៍​ជំនួយការ​ដកដង្ហើម​ចំនួន ២០,​ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ចំនួន​២០, ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B)៥០០ កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​១​ពាន់​គូ​និង​សាប៊ូ​លាងដៃ​២​ពាន់​គូ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular