ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: អគាររដ្ឋបាល និងអគារស្នាក់នៅ របស់កងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។
អគារនេះ បានសាងសង់ឡើង ពីបេតុង រែងដែកដ៏រឹងមាំ មានទទឹង ២២ ម៉ែត្រ បណ្ដោយ ១១ ម៉ែត្រ និងកម្ពស់ ២ ជាន់ ដែលត្រូវបានដំណើរការ សាងសង់ អស់រយ:ពេល ៩ ខែ កន្លងមក ។
រចនាសម្ព័ន្ធ ក្នុងអគារនោះ រួមមាន ទី១-ជាន់ផ្ទាល់ដី មានបន្ទប់ផ្នែកមន្ត្រី នគរបាលយុត្តិធម៌ ដែលក្នុងនោះ មានបន្ទប់ មេបញ្ជាការរង ទទួលការងារព្រហ្មទណ្ឌ, បន្ទប់សួរចម្លើយ និងបន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន ។ ឃ្លាំងដាក់សម្ភារបរិក្ខារ, មានផ្ទះបាយ និងបន្ទប់អនាម័យ។ ទី២- ជាន់ទី១ មានបន្ទប់ស្នាក់នៅ របស់កងកម្លាំង ចំនួន ៤ បន្ទប់ និងបន្ទប់អនាម័យ ចំនួន ១ ៕/V