Home ព័ត៌មានជាតិ សន្តិសុខ កាប់​បុរស​ម្ន...

កាប់​បុរស​ម្នាក់ ឱ្យ​របួសធ្ងន់ ដោយសារ​ស្រវឹង ច្រឡំ​ថា​បុរស​នោះ ជេរ​ខ្លួន​

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បុរស​ម្នាក់ បាន​ស្រែ​ហៅរក​ប្រពន្ធ​ខ្លួន តែ​ជន​ប​ង្ដ​ដែល​កំពុង​ផឹកស្រា​ស្រវឹង នៅក្បែរនោះ ស្តាប់​ច្រឡំ ដោយ​ស្មានថា​បុរស​នោះ ស្រែកជេរ​ខ្លួន ក៏​ទាញ​កាំបិត​កាប់​បុរស​នោះ ត្រូវចំ​២​កន្លែង រួច​ក៏បាន​គេចខ្លួនបាត់​។​

អំពើហិង្សារ ដោយសារ​ភាន់ច្រឡំ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៦ ល្ងាច​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​: ជនដៃដល់ ឈ្មោះ ហុង ហួច ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​អូរ​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ ចំណែក​បុរសរងគ្រោះ ឈ្មោះ ទូច ផង់ អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ។​

​បើតាម​ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា​: នៅ​មុនពេល​កើតហេតុ​នោះ ខ្លួន​បាន​ដើររក​ប្រពន្ធ ហើយ​ស្រែកហៅ ។ តែ​ភ្លាមៗ​នោះ ជនបង្ក​ឈ្មោះ ហុង ហួច ដែល​កំពុងតែ​ផឹកស្រា​ក្បែរ​នោះ ស្តាប់​ច្រឡំ ឬ​ស្មានតែ​ខ្លួន ស្រែកជេរ​គាត់ ជនល្មើស ក៏​ទាញ​កាំបិត កាប់​សំដៅ​ខ្លួន (​ជនរងគ្រោះ​) ត្រូវចំ​ក្បាល លើ​សៀត​ថ្កា​ខាងឆ្វេង ១​កន្លែង និង ស្មា​១​កន្លែង នាំអោយ​ងរ​បួស​ធ្ងន់ធ្ងរ ។​

​ក្រោយ​កើតហេតុ សាច់ញាតិ បាន​ដឹកបញ្ជូន​បុរសរងគ្រោះ ទៅពិនិត្យ ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន​. មង្គល​បូរី ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular