Home ហោរាសាស្ត្រ ​ហោរាសាស្ត្រ​...

​ហោរាសាស្ត្រ​

​ ​ ​ ​
​ប្រចាំថ្ងៃ សុក្រ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០​

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​ការប្រកប​ការងារ​ឬ​បញ្ហា​ប្រាក់កាស​លោកអ្នក​នៅ​អាច​ដំណើរការ​ទៅមុខ​ដដែល​ទេ​ប៉ុន្តែ​យ៉ាងណា​ត្រូវ​ប្រឹងប្រែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​៕

ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​គោ​បើ​ជួបប្រទះ​នូវ​រឿង​រាវ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​ពី​តូច​ទៅ​ធំ​កើត​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ប្រែប្រួល​មក​មិនល្អ ដូចនេះ​បើ​មានការ​ណាត់ជួប​នរណា​ម្នាក់​លោកអ្នក​គប្បី​ទៅឱ្យ​ទាន់ពេលវេលា​ពីព្រោះថា​អាច​បាត់បង់​ទាំង​ផលប្រយោជន៍​ឬ​អតិថិជន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​មក​ទុកឱ្យ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ហើយ​បើទោះបី​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផ្លែផ្កា​ជា​ផល​កម្រៃ​និង​មានជោគ​មានជ័យ​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែងមាន​ក្តី​ស​ង្ឃឺ​ម​គួរ​ជាទី​រីករាយ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​លោកអ្នក​ធ្វើ​អ្វីមួយ​មិនអាច​ពឹងផ្អែក​អ្នកដទៃ​បានទេ​ពីព្រោះថា​ងាយ​កើត​បញ្ហាលំបាក​នាគ្រា​ក្រោយ​វិញ​ណាស់​។​ការប្រកប​ការងារ​បើ​ទោះបី​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ក្តី​ក៏មាន​ភាព​ស្ងប់ស្ងៀម​មិនមាន​ផល​អាក្រក់​ចូលមក​នាំ​ពិបាក​រែកពន់​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​ដាក់ខ្លួន​ច្រើន​ប្រយ័ត្ន​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រុត​ចុះបើ​មាន​ធ្វើ​អ្វី​ខុស​គឺ​មិនចាំបាច់​សោកស្តាយ​ទេ ហើយ​យក​ល្អ​ធ្វើការ​ដោះស្រាយ​និង​តស៊ូ​ជាមួយ​បញ្ហា​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​បញ្ហា​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​អស់សង្ឃឹម​ព្រោះតែ​ម្នាក់ៗ​គិត​ច្រើនតែ​ម្នាក់ឯង​៕

ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើទោះបី​កើត​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មិនត្រូវ​ច្រងេងច្រងាង​នោះឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើតរឿង​ដូច​ពាក្យចាស់​ថា​”​យក​សាំង​ជះ​លើ​ភ្លើង​”​បន្ថែម​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​មាន​ល្អ​ខ្លះ​និង​អាក្រក់​ខ្លះ​លាយឡំ​គ្នា ប៉ុន្តែ​យ៉ាងណា​ក៏​ដំណើរ​ជីវិត​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួប​បញ្ហា​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕

​ឆ្នាំមមី
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ធ្វើឱ្យ​សុខ​សប្បាយ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​រួមទាំង​ការបំពេញ​តួនាទី​ការងារ​ការទិញ​ហ៊ុន​ឬ​ទំនាក់ទំនង​អ្វីមួយ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង ។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥត​ថយក្រោយ​ទេ​ហើយ​បើ​មានការ​ពុះពារ​ធ្វើ​អ្វីមួយ​ផង​តែង​ទទួល​ផ្លែផ្កា​មកវិញ​ដូច​ជាទី​កក់ក្តៅ​។​ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​រឿង​រាវ​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា​ហេតុនេះ​នាំឱ្យ​កើតរឿង​សៅហ្មង​និង​បញ្ហា​តប់​ប្រ​ម៉​ល់ យាយី​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មាន​បញ្ហា​ច្រើន​ត្រូវ​ឆ្លងកាត់​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។
​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​ការងារ​ពាក់ព័ន្ធ​ប្រាក់កាស​និង​កិច្ចការ​ធំដុំ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆើ្ល​យ​តប​គ្រាន់​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​មិន​គប្បី​ជឿ​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ឡើយ​ប្រយ័ត្ន​នាំទុក្ខ​ទោស​ដាក់ខ្លួន​មកវិញ​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការរស់នៅ​លោកអ្នក​ជួប​ស្ថានភាព​តានតឹង​ច្រើន ហើយ​កិច្ចការងារ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ចំណែក​លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ​ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន​ធំដុំ​ឡើយ​ប្រយ័ត្ន​ដាក់​ប្រាក់​ទុន​ទៅ​កប់​សូន្យឈឹង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នៅ​ថ្ងៃ​ខាងមុខ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular