ដោយៈ ជាសីហៈ/ភ្នំពេញៈគណៈកម្មការទន្លេមេគង្គ (MRC) និងរដ្ឋាភិបាលនូវែលសេឡង់និងហ្វ្លេនឌ័នៅថ្ងៃនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិដែលមានតំលៃជិត ៥ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់គណៈកម្មការទន្លេមេគង្គក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ២០២១-២០២៥ ។
កិច្ចព្រមព្រៀងផ្តល់មូលនិធិថ្មីជាមួយប្រទេសនូវែលហ្សេឡង់ មានតម្លៃ ៥ លានដុល្លារនៃប្រទេសនេះឫ ប្រមាណ ៣,៥ លានដុល្លារអាមេរិក ។ ហើយជាមួយរដ្ឋាភិបាលហ្វ្លេនឌ័ ដែលជារដ្ឋាភិបាលតំបន់មួយនៅបែលហ្សិក មានតម្លៃ ១,១ លានអឺរ៉ូ (ប្រហាក់ប្រហែល ១.៣១ លានដុល្លារ) ។
ការគាំទ្រជាថ្មីពីនូវែលសេឡង់និងដែនដីនេះ កើតឡើងនៅពេលវេលាដ៏សំខាន់នៅពេលដែល
រដ្ឋាភិបាលទន្លេមេគង្គក្រោម ដូចជា កម្ពុជា វៀតណាម ឡាវ និង ថៃ កំពុងត្រូវការមូលនិធិ ដើម្បីរួមគ្នាដោះស្រាយការគ្រប់គ្រងទឹកនិងបញ្ហាប្រឈមនិងផលប៉ះពាល់នៃការអភិវឌ្ឍន៍នៅក្នុងអាងទន្លេមេគង្គ៕