Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​គ្រឿ...

ជនសង្ស័យ​គ្រឿង​៨​នាក់ ឆ្លើយថា​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ម្នាក់ ជា​មេ​

​ដោយ​:​អង្គា​រ៍​ហេង​/​ភ្នំពេញ​: ប្រភព​មួយ​បាន​លួច​បង្ហើប​នៅ​រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា នគរ​បាល​ម្នាក់ ឈ្មោះ ហី​ង តុលា អាយុ ៣១​ឆ្នាំ ឋានន្តរ​ស័​ក្ត អនុសេនីយឯក នៃ​រដ្ឋបាល​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្រះចក ត្រូវបាន​ឃាត់ខ្លួន កាលពី​វ​លា​ម៉ោង​៧​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​សារធាតុ​ញៀន​។

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​មេ​ប៉ុស្តិ៍​ស្រះចក ពុំទាន់​បញ្ជាក់​ពី​ករណីនេះ​នៅឡើយ​ទេ ដោយ​ក្រុមការងារ​យើង បាន​សាកសួរ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម និង​ខ​ល​សាកសួរ មិន​លើក​ទូរស័ព្ទ​។ តែ​ប្រភព​បង្ហើប​ទៀតថា ប៉ូលិស​ខាងលើនេះ ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់​ជនសង្ស័យ​៨​នាក់ បាន​ច​ង្អុ​រថា ប៉ូលិស​នេះ​ជា​អ្នក​ជួយ​សម្រួល​ដល់​ពួកគេ និង​មាន​ពាក់ព័ន្ធ​ការផ្ដល់​ថ្នាំ​ផងដែរ ។ ចំណែក​នគរបាល​ខណ្ឌ​ដូនពេញ បាន​បញ្ជាក់ថា ពិតជា​មានការ​ឃាត់ ជនសង្ស័យ ហ៊ីង តុលា នេះ​ពិតប្រាកដ​មែន ។

​សូមជម្រាបថា កម្លាំង​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅក្នុង​ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៣ និង​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​៨​នាក់ ដោយបាន​ដកហូត​សារធាតុ​ញៀន ចំនួន ២០៦​កញ្ចប់​តូច និង​០៣​កញ្ចប់​ធំ និង ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត បន្ទាប់មក​ក៏​ឃាត់​ប៉ូលិស​ខាងលើ​តែម្ដង ៕​

ជនសង្ស័យ ហ៊ីង តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular