ដោយៈវិវឌ្ឍន៍/ភ្នំពេញៈយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង 7 ព្រឹកថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2020 នេះទាក់ទិននឹងស្ថានភាពជំងឺកូវីដ-19 នៅកម្ពុជា គឺមិនមានករណីវិជ្ជមានថ្មី និងមិនមានករណីជាសះស្បើយទេ។
សូមបញ្ជាក់ថា នៅប្រទេសកម្ពុជាមានចំនួនអ្នកព្យាបាលជាសះស្បើយសរុបពីជំងឺកូវីដ-19 នេះចំនួន 298នាក់ (ស្មើនឹង 97,0 7ភាគរយ ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-19 ទាំងអស់) នៅក្នុងចំនួននេះមានស្រី 60 នាក់និងបុរស 238 នាក់។ អ្នកមានវីរុសកូវីដ19 មានចំនួនសរុប 307នាក់ (ស្ត្រី 62នាក់ និងបុរស 245នាក់)។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញចំនួន 6នាក់ (ស្ត្រី 1នាក់ និងបុរស5នាក់)។ អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញចំនួន 3នាក់ (ស្ត្រី 1នាក់ និងបុរស2នាក់)៕