Home ព័ត៌មានអន្តរជាតិ ជន​រំលោភ​កុមា...

ជន​រំលោភ​កុមារ ត្រូវ​បាន​វាយ​១៤៦​រំពាត់ និង​បាន​ដួល​ហើយ​សុំ​ការសណ្តោសប្រណី​

​ប្រែ​សម្រួលៈ​វាសនា​/​អាចេ​,​ឥណ្ឌូនេស៊ី​៖ ​បុរស​ឥណ្ឌូនេស៊ី​ម្នាក់​បាន​ដួល​និង​សុំ​ក្តីមេត្តា​សណ្តោស​ប្រណី នៅពេល​ត្រូវ​បាន​គេ​វាយ​១៤៦​រំពាត់​ជា​សាធារណៈ​កាលពី​ថ្ងៃ​២៦​វិច្ឆិកា ដោយសារ​រំលោភ​កុមារ​នៅក្នុង​​ខេត្ត​អាចេ របស់​ឥណ្ឌូនេស៊ី ។​

​បុរស​អាយុ​១៩​ឆ្នាំ​នេះ​បាន​ពេប​យំ នៅពេល​មន្ត្រី​អនុវត្ត​ច្បាប់​សារៀ​ពាក់​ម៉ាស់​បិទមុខ​ហើយ​វាយ​ខ្នង​គាត់​ជាមួយនឹង​រំពាត់ផ្តៅ​នៅ​ទីប្រជុំជន​អ៊ី​ឌី​។​ជននេះ​បាន​សុំ​អោយ​ឈប់​វាយ​និង​ត្រូវបាន​គ្រូពេទ្យ​ចូល​​ពិនិត្យ​មួយ​ភ្លែត​មុន ការ​វាយ​បាន​បន្តទៅទៀត​។​

​ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឆ្នាំ​នេះ ចំពោះ​បទចោទប្រកាន់​អង្អែល​ប្រដាប់ភេទ​និង​រំលោភ​ក្មេង ហើយ​ត្រូវបាន​កាត់ទោស​វាយ​១៤៦​រំពាត់​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ បុរស​អាយុ​៤០​ឆ្នាំ​ម្នាក់ និង​២១​ឆ្នាំ​ម្នាក់​ក៏​ត្រូវ​បាន​វាយ​ម្នាក់ៗ​១០០​រំពាត់ ចំពោះ​ការ​រួមភេទ​ជាមួយ​ដៃគូ​ក្រោម​អាយុ​កំណត់​។​

​ខេត្ត​អាចេ នៅ​ចុង​ខាងលិច​នៃ​កោះ​ស៊ូ​ម៉ា​ត្រា ជា​តំបន់​តែមួយ​គត់​នៅ​ឥណ្ឌូនេស៊ី​ដែល​អនុវត្ត​ច្បាប់​អ៊ីស្លាម សារៀ ក្រោម​កិច្ច​ព្រមព្រៀង​ស្វ័យភាព​មួយ​ជាមួយ​រដ្ឋាភិបាលកណ្តាល​ដែល​បាន​បញ្ចប់​ការបះបោរ​​ផ្តាច់​ទឹកដី​អស់​ពេល​ដ៏​យូរ​។​ខេត្ត​អនុញ្ញាតអោយ​ដាក់ទោស​ដោយ​វាយ​នឹង​រំពាត់ ចំពោះ​បទល្មើស លេងល្បែង ផិត​ក្បត់ ចាប់រំលោភ ផឹកស្រា ស្រឡាញ់​ភេទ​ដូចគ្នា ឬ​រួម​ភេទ​មុន​រៀបការ​និង​ការអនុវត្ត​បែប​​នេះ​ទទួលបាន​ការគាំទ្រ​ទូទៅ​ក្នុងចំណោម​ប្រជាជន​អ៊ីស្លាម​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular