Home ព័ត៌មានជាតិ សង្គម រថយន្ត​ដឹក​ដី...

រថយន្ត​ដឹក​ដី​លក់ ពីរ​ក្រុមហ៊ុន បើកបរ​លឿនៗ បង្ក​ការភ័យខ្លាច ដល់​អ្នកធ្វើដំណើរ និង​អ្នកស្រុក​

ដោយៈ គ្រញូង / បាត់ដំបងៈ អ្នកធ្វើដំណើរ តាម​យានយន្ត​ម៉ូតូ កង់ និង​អ្នក​ថ្មើរជើង នៅតាម​ដងផ្លូវ ត្រង់ចំណុច​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ បាន​និយាយ​រិះគន់​ត្រង់ៗ​ថាៈ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ដឹកជញ្ជូន​អាច​មិ៍​ដី​លក់ របស់លោក ម៉ិ​ល សៀវ​ធៀន និង​លោក ឈឿ​ម ណា​រិ​ទ្ធ ដែល​ប្រើប្រាស់​ តៃកុង​ឡាន​ស្ទាវៗ បើកបរ​លឿនៗ ដើម្បី​ប្រជែង​គ្នា យ​កបុង​បើក​លុយ បាន​ច្រើន បើ​អ្នកណា​ដឹក​បាន​ច្រើន បាន​លុយ​ច្រើន មិន​គិតពី​អាយុជីវិត របស់​អ្នកធ្វើដំណើរ និង​អ្នករស់នៅ តាម​សងខាង​ផ្លូវ​នោះទេ​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវ ក៍​ដូចជា អ្នកធ្វើដំណើរ មានការ​ភ័យខ្លាច​ណាស់ ចំពោះ​រថយន្ត​ដឹក​ដី​លក់ ដែលមាន​តៃកុង​ក្មេងៗ ហើយ​អាច​ប្រើប្រាស់ ថ្នាំញៀន​ទៀត ទើប​បើកបរ មិន​គិតពី​គ្រោះថ្នាក់ ដល់​អាយុជីវិត ​អ្នកដទៃ​ទេ​។ ប្រជាពលរដ្ឋ តែង​មានការ​ព្រួយ​បារ​ម្ម​ម្ភ យ៉ាងខ្លាំង ទៅលើ​សុខភាព និង​សុវត្ថិភាព​កូនចៅ របស់​ពួកគាត់ ដែល​ធ្វើដំណើរ ទៅ​សាលារៀន ខណៈ​មាន​រថយន្ត​ដឹក​ដី ជាច្រើន​គ្រឿង បើកបរ​ប្រណាំងប្រជែង​គ្នា ក្នុង​ល្បឿន​លឿន ៗ​អាច​បង្ក​គ្រោះថ្នាក់ ចរាចរណ៍ ហើយ​ក្រុមហ៊ុន​ទាំង ២ នេះ មិន​មានការ​ស្រោច ទឹក​តាមផ្លូវ ដែល​រថយន្ត​ដឹក​ដី​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ដី​ហុយ ចូលក្នុង​ខ្លួន ពេល​ដក​ដង្ហើមចូល និង​ហុយ​ចូលក្នុង​ផ្ទះ សឹងតែ​ហូបបាយ​មិន​ចង់​កើត​ផង​។​

​ប្រជាពលរដ្ឋ បានលើកឡើង​ថាៈ ជា​រៀងរាល់ថ្ងៃ គាត់​តែង​បានឃើញ រថយន្ត​ដឹក​ដី​ជា ច្រើន​គ្រឿង បើកបរ​ឆ្លងកាត់​នៅមុខ​ផ្ទះ​ពួកគាត់ ក្នុង​ល្បឿន​លឿនៗ និង​មិន​មានការ​គ្រប​តង់ អោយបាន​ត្រឹមត្រូវ​នោះទេ ដែល​ធ្វើអោយ​ដី​ជ្រុះ រាយប៉ាយ លើផ្លូវ​កៅស៊ូ ប្រែក្លាយជា​ផ្លូវដី ដោយពេល​ភ្លៀង​ម្តងៗ ធ្វើអោយ​រអិល រហូត​មាន​អ្នកធ្វើដំណើរ មួយចំនួន បាន​ដួល​បាក់ដៃ និង​បែកក្បាល បើ​ពេល​រដូវ​រាំងស្ងួត ផ្លូវ​ហុយ​ដី​ទ្រលោម ដែល​ធ្វើអោយ​ពួកគាត់ មានការ​ព្រួយបារម្ភ​ខ្លាំង ទៅលើ​សុវត្ថិភាព ផ្ទាល់ខ្លួន និង​កូនចៅ​គាត់​។​

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង ខាងលើនេះ លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ឲ្យ​ដឹងថាៈ នៅពេលដែល​មន្ត្រី​របស់​លោក ចុះទៅ​ធ្វើការ​ណែនាំ គេ​ថា​គ្រប និង​បន្ថយល្បឿន​ហើយ​។ តែ​ពេលដែល​កម្លាំង​យើង ដកចេញ គេ​បើក​លឿន​ដដែល តែ​ពេលនេះ មន្ទីរ នឹងធ្វើ​លិខិត​ចូល​ខេត្ត ស្នើ​ផ្អាក​សកម្មភាព​ដឹក​ដី​មួយរយៈ ហើយ​បើ​មិន​រាងចាល និង​ស្នើ​ដក​អាជ្ញាប័ណ្ណ​តែម្តង​។​

​ដោយឡែក លោក ម៉ិ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បាន​ប្រាប់ថាៈ អាជ្ញាធរ​ស្រុក នឹងមាន​វិធាន​ការណែនាំ ឲ្យ​ក្រុម​រថយន្ត​រកស៊ី​ដឹក​ដី​លក់ គ្រប​តង់ ឲ្យ​បាន​ត្រឹមត្រូវ និង​ឲ្យ​យក​រថយន្ត ស្រោច​ទឹក​រៀងរាល់​ព្រឹក ល្ងាច ដើម្បី​កុំ​ឲ្យ​ហុយ ចូល​ផ្ទះ​ប្រជាពលរដ្ឋ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular