Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនជ...

ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ប្រើប្រាស់​អាវុធខ្លី ខុសច្បាប់ នៅ​ក្រុងព្រះសីហនុ​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹងថាៈ កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ជា​ជន​ជាតិចិន ពាក់ព័ន្ធ​នឹង​ករណី កាន់កាប់ រក្សាទុក និង​ប្រើប្រាស់ អាវុធ​ខុសច្បាប់ នៅវេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ បន្ទាប់ពី​ប្រជាពលរដ្ឋ ទូរស័ព្ទ​រាយការណ៍​មក​ថា មាន​ជនជាតិ​ចិន ១ នាក់ ពាក់​អាវយឺត ពណ៌​ក្រហម ឈរ​នៅ​កន្លែង​ស្ងាត់ គួរឱ្យ​សង្ស័យ នៅ​ចំណុច​អូរត្រេះ ស្ថិតនៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ភ្លាម​”​នោះ កងកម្លាំង​មាន​សមត្ថកិច្ច ក៏បាន​ចុះ​អន្តរាគមន៍ និង​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​នោះ ហើយ​បាន​ឆែកឆេរ​ពិនិត្យ​ក្នុង​ខ្លួន រកឃើញ​អាវុធខ្លី ១ ដើម ម៉ាក K59 , បង់​កាំភ្លើង ១ មាន​គ្រាប់​ចំនួន ៤ គ្រាប់​, កាត​បន្ទប់​១ និង​ទូរស័ព្ទ ១ គ្រឿង ហើយ​សមត្ថកិច្ច ក៏បាន​នាំខ្លួន​ជនសង្ស័យ មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​សួរនាំ និង​ស្រាវជ្រាវ​បន្ត​៕V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular