ប្រែសម្រួលៈវាសនា/ញូវ ដេល្លី៖ អគ្គិភ័យមួយបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រនៅមន្ទីរពេទ្យឯកជនមួយដែលទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅឥណ្ឌាភាគខាងលិច ដោយបានសម្លាប់អ្នកជំងឺកូវីដយ៉ាងតិច៥នាក់ និង២៨នាក់ទៀតរងរបួស។
នាយប៉ូលិសឈ្មោះ ខេ អ៊ែន ប៊ូកាន់ បាននិយាយថា ឡានបានបាញ់ទឹកដើម្បីបន្ថយអណ្តាតភ្លើងអោយនៅត្រឹមឆេះតែមួយជាន់នៃអាគារមន្ទីរពេទ្យ និងបានពន្លត់វាដោយប្រើពេលអស់៣០នាទី។មូលហេតុនៃអគ្គិភ័យនេះ កំពុងត្រូវបានស៊ើបអង្កេត។
សារព័ត៌មានThe Press Trust of India បាននិយាយថា អគ្គិភ័យនេះបានចាប់ផ្តើមនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យUday Shivanand Hospital ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន៣៣នាក់។
អ្នកជំងឺរលាកភ្លើងខ្លះត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យមួយទៀតនៅក្រុង រ៉ាចកុត ក្នុងរដ្ឋហ្គូចារ៉ាត។
កាលពីខែសីហា អគ្គិភ័យនៅមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ១៩មួយនៅក្រុងអាម៉េដាបាត ក្នុងរដ្ឋហ្គូចារ៉ាត បានសម្លាប់អ្នកជំងឺកូវីដចំនួន៨នាក់។ការថែរក្សាមិនបានដិតដល់និងកង្វះគ្រឿងបរិក្ខាពន្លត់ភ្លើងច្រើនតែត្រូវបានបន្ទោសចំពោះការស្លាប់មនុស្សក្នុងអគ្គិភ័យនៅឥណ្ឌា៕
កាលពីខែសីហា អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់បានស្លាប់ក្នុងអគ្គិភ័យនៅមន្ទីរពេទ្យមួយនៅក្រុងអាមេដាបាត