Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួងផែនការ​...

ក្រសួងផែនការ​បង្ហាញ​លទ្ធផល​ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព​នៃ​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងផែនកា​រលោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​បញ្ជាក់ថា មានការ​ចាំបាច់​ក្នុងការ​បង្ហាញ ចេញ​នូវ​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ក្នុង​រយៈពេល​កន្លងមក​ត្រឹម​ឆ្នាំ​២០១៩​ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព​នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា និង​ការរួមចំណែក​ធ្វើឱ្យ​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សាកល ទោះបីជា​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ នៅ​មិនទាន់បាន​លុបបំបាត់​ទាំងស្រុង​ពី​ក្នុងប្រទេស​កម្ពុជា​ក៏ដោយ​។

រូបថតៈរដ្ឋមន្ត្រី​ក្រសួងផែនកា​រលោក​ទេសរដ្ឋមន្ត្រី ឆាយ ថន

​ការបញ្ជាក់​នេះ​ក្នុង​ពិធី​ផ្សព្វផ្សាយ​នូវ​ឯកសារ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩​នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ នៅក្នុង​តំបន់​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា​។​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​បន្តថា របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​នេះ គឺជា​របាយការណ៍​សម្រាប់​បំពេញបន្ថែម​ដល់​របាយការណ៍​ត្រួតពិនិត្យ​ថ្នាក់ជាតិ​ដោយ​ស្ម័គ្រចិត្ត​ឆ្នាំ​២០១៩ ដែល​ត្រូវបាន​រៀបចំឡើង​ដោយមាន​លក្ខណៈ​បន្ទាន់ តាម​តម្រូវការ​ជាក់ស្តែង គឺ​ត្រូវ​ចាប់ផ្តើម​រៀបចំ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៩ និង​ត្រូវ​បញ្ចប់​ឱ្យ​រួចរាល់​នៅ​ខែមិថុនា ឆ្នាំ​២០១៩ ព្រោះ​របាយការណ៍​ត្រួតពិនិត្យ​ថ្នាក់ជាតិ​ដោយ​ស្ម័គ្រចិត្ត​ឆ្នាំ​២០១៩ នេះ ត្រូវ​យកទៅ​បង្ហាញ​នៅ នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ នា​បុរី​ញូយ៉ក សហរដ្ឋ​អាម៉េរិក​។ ដោយសារ​ការរៀបចំ​មាន​លក្ខណៈ​បន្ទាន់ យើង​ពុំមាន​ព័ត៌មាន​និង​ទិន្នន័យ​គ្រប់គ្រាន់ សម្រាប់​របាយការណ៍​នោះ ជាពិសេស ព័ត៌មាន​និង​ទិន្នន័យ​ឆ្នាំ​២០១៩ សម្រាប់​សូចនាករ​ទាំងអស់​រប​ស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​។ ដើម្បី​បំពេញបន្ថែម​លើ​របាយការណ៍​ត្រួតពិនិត្យ​ថ្នាក់ជាតិ​ដោយ​ស្ម័គ្រចិត្ត​ឆ្នាំ​២០១៩​ក្រសួងផែនការ​បាន​ផ្តួចផ្តើម​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩​នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​នេះ​ឡើង​ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។​

រូបថតៈពិធី​ផ្សព្វផ្សាយ​នូវ​ឯកសារ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩​នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ នៅក្នុង​តំបន់​ខេត្តសៀមរាប
​លោក​រដ្ឋមន្ត្រី​ក៏បាន​អរគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមាន​រដ្ឋា​ភិ​បាល និង​ភាគី​ពាក់ព័ន្ធ​នានា នៅក្នុង​ខេត្ត​នីមួយៗ ដែល​បាន​ផ្តល់នូវ​កិច្ច​សហការគ្នា​ជិតស្និទ្ធ​និង​ផ្តល់​ការគាំទ្រ​ដល់​សកម្មភាព​នានា​របស់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​រៀបចំ​គម្រោង​ផែនការ​និង​សកម្មភាព​នានា​អនុវត្ត​នៅក្នុង​ខេត្ត ដើម្បី​រួមចំណែក​ដល់​ការធ្វើឱ្យមាន​វឌ្ឍនភាព​នៃ​ការសម្រេច បាន​គោលដៅ​នានា​របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ព្រមទាំង​បានរួម​ចំណែក ផ្តល់​ធាតុ​ចូល តាមរយៈ​ប្រព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា សម្រាប់​ដំណើរការ​រៀបចំ​របាយ​ការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩ នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ៕​សរន​

រូបថតៈពិធី​ផ្សព្វផ្សាយ​នូវ​ឯកសារ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩​នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ នៅក្នុង​តំបន់​ខេត្តសៀមរាប

រូបថតៈពិធី​ផ្សព្វផ្សាយ​នូវ​ឯកសារ​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩​នៃ​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ នៅក្នុង​តំបន់​ខេត្តសៀមរាប

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular