Home ព័ត៌មានជាតិ សន្តិសុខ បុរស​ចំណាស់​ម...

បុរស​ចំណាស់​ម្នាក់ លង់ទឹក​ស្លាប់ ពេល​ចុះ​ដក​ព្រលិត​

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ បុរស​ចំណាស់​ម្នាក់ ពេល​ស្រវឹងស្រា ដើរទៅ​ស្រះ​ទឹក ខាងក្រោយ​ផ្ទះ ចុះ​ដក​ព្រលឹត បណ្ដាល​ឲ្យ​លង់​ស្លាប់ កាលពី​ម៉ោង ៤​និង​៤៥​នាទី រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ស្វាត សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​នគរបាល ក្រុង​ស្វាយរៀង បានឱ្យដឹងថាៈ បុរសរងគ្រោះ ឈ្មោះ ម៉ែន ឌី​ណា អាយុ​៥២​ឆ្នាំ មុខរបរ ជា​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។​

​អ្នកភូមិ បាន​ប្រាប់​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ចំណាស់​ម្នាក់នេះ បាន​ផឹកស្រា​ស្រវឹង ជាច្រើន​ម៉ោង​មកហើយ ។ បន្ទាប់ពី​ផឹកស្រា​រួច ក៏​ឃើញ​គាត់ ដើរទៅ​ខាងក្រោយ​ផ្ទះ ក្នុង​គោលបំណង ទៅ​ដក​ព្រលឹត ដើម្បី​ទុក​ធ្វើ​ម្ហូប ពេល​ល្ងាច​។ លុះ​ប្រមាណ​ជាមួយ​ម៉ោង​ក្រោយមក ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល ពី​ក្រុមគ្រួសារ ស្រែកហៅ​ឲ្យ​អ្នកភូមិ ជួយ​លើក​ស្រង់ មក​ដាក់​លើគោក ធ្វើ​ចលនា​ជួយសង្គ្រោះ តែ​យឺត​ពេល​ទៅហើយ​។​

​ក្រោយពី​កម្លាំង​នគរបាល​ជំនាញ និង​គ្រូពេទ្យ ធ្វើ​កោសល្យវិច័យ​រួចមក សន្និដ្ឋានថា ជនរងគ្រោះ ពិតជា​ស្លាប់ ដោយសារ​លង់ទឹក ប្រាកដ​មែន ទើប​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular