Home ព័ត៌មានជាតិ សន្តិសុខ ព្យួរ​មុខតំណែ...

ព្យួរ​មុខតំណែង​មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ត្រូវបាន​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានសម្រេច​ព្យួរ​មុខតំណែង ដើម្បី​ទុកឱ្យ​សមត្ថកិច្ច​តុលាការ ចាត់វិធានការ តាម​នីតិវិធី​ច្បាប់ ក្រោយពី​មន្ត្រី​រូបនេះ បាន​បង្កជម្លោះ​ជាមួយ ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ពិការភាព​។​

​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានចេញ​លិខិត​សេចក្តីសម្រេច ស្តីពី​ការព្យួរ​មុខតំណែង​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ ចុះហត្ថលេខា ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានសម្រេច​ព្យួរ​មុខតំណែង វរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ​០៣២៣៣០ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​សេសា​ន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដើម្បី​ទុក​ជូន​សមត្ថកិច្ច​តុលាការ ចាត់ការ​តាម​នីតិវិធី ។​

​ករណី​ព្យួរ​មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក ខាងលើនេះ បន្ទាប់ពី​មន្ត្រី​រូបនេះ បាន​មាន​ជម្លោះ វាយ ទៅលើ​បុរស​ម្នាក់ បណ្ដាលឱ្យ​ពិការភ្នែក នៅ​ចំណុច​សួនច្បារ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីពេល​កន្លងទៅ ថ្មីៗ​នេះ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular