Home ព័ត៌មានជាតិ សេដ្ឋកិច្ច ធនាគារអភិវឌ្ឍ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់ ប្រាក់កម្ចី ៧០ លាន​ដុល្លារ​ដើម្បី​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​ផលិតផល​កសិកម្ម និង សុវត្ថិភាព​ចំណីអាហារ នៅ​កម្ពុជា​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​កម្ចី​ចំនួន ៧០ លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹងសមត្ថភាព កសិពាណិជ្ជកម្ម ក្នុង​ខេត្ត​ចំនួន ៦ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កែច្នៃ​ផលិតផល​កសិកម្ម​សំខាន់ៗ​ដូចជា​ដំឡូង​មី ស្វាយចន្ទី ស្វាយ បន្លែ និង​មាន់​ស្រែ​។​

គម្រោង​ពង្រឹង​ការប្រកួតប្រជែង​ខ្សែសង្វាក់​តម្លៃ និង​សមត្ថភាព​ក្នុង​វិស័យ​កសិកម្ម​នេះ មាន​គោលបំណង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហករណ៍​កសិកម្ម​ចំនួន ២៣០ និង សហគ្រាស​កសិកម្ម​ចំនួន ៥០ ក្នុង ខេត្តកំពង់ចាម កំពង់ធំ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប និង ត្បូងឃ្មុំ​។​

លោក តា​កេ​ស៊ី យូ​អេ​ដា ( Takeshi Ueda) សេដ្ឋវិទូ​ជាន់ខ្ពស់ ផ្នែក​ធនធានធម្មជាតិ​និង​កសិកម្ម បាន​មានប្រសាសន៍ ថា​“​កសិកម្ម​អាច​ចូលរួមចំណែក​ដល់​កំណើន និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ក្នុងប្រទេស​កម្ពុជា ប្រសិនបើ សហគ្រាស​កសិកម្ម​ធុន​តូច​និង​មធ្យម អាច​បង្កើន​សមត្ថភាព​របស់​ពួកគេ ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម​ដែលមាន​តម្លៃ​ខ្ពស់ ហើយ​ដាក់លក់​លើ​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស ។ ការវិនិយោគ​ឯកជន​លើ​វិស័យ​កសិកម្ម រួមជាមួយ​ការទទួលបាន​ឥណទាន ព្រមទាំង​ផលិតផល​កសិកម្ម​សម្រាប់​កែច្នៃ​ប្រកបដោយ​គុណភាព​ខ្ពស់​នឹង​ជួយ​កសិពាណិជ្ជកម្ម​រប​ស់​កម្ពុជា​បញ្ចេញ​សក្តានុពល​របស់ខ្លួន បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​។​

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់ ប្រាក់កម្ចី ៧០ លាន​ដុល្លារ​ដើម្បី​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​ផលិតផល​កសិកម្ម និង សុវត្ថិភាព​ចំណីអាហារ នៅ​កម្ពុជា​

ដោយមាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ៧៦% រស់​នៅតាម​តំបន់​ជនបទ កសិកម្ម​រួមចំណែក ២០,៧% ដល់​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង ៣១,២% ដល់​ការងារ​សរុប​ក្នុង​ឆ្នាំ​២០១៩​។ ឧស្សាហកម្ម នេះ​បាន​កើន​ឡើងជា​មធ្យម ១,៧% ជា​រៀងរាល់ឆ្នាំ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៩ ។ ផលិតផល​កសិកម្ម​កែច្នៃ បច្ចុប្បន្ន​មាន​ចំនួន​ត្រឹមតែ ៤.០% នៃ GDP ដោយសារតែ​កង្វះ​ផលិតផល​ចម្រុះ​ដែល​ផ្តល់​តម្លៃបន្ថែម​។ ជំងឺ​រាតត្បាត​កូ​វីដ​១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ខ្សែសង្វាក់ ផ្គត់ផ្គង់​កសិកម្ម ព្រមទាំង​កាត់បន្ថយ​ប្រាក់ ចំណូល​និង​ឱកាស​ទីផ្សារ​សម្រាប់​កសិករ និង​កសិពាណិជ្ជកម្ម​។​

​គម្រោង​នេះ​នឹង​ជួយ​សម្រួល​ដល់​ការទទួលបាន​ឥណទាន សម្រាប់​កសិកម្ម និង​កសិពាណិជ្ជកម្ម ដែល​កំពុង​ទទួលបាន​តែ​ប្រមាណ ១០% នៃ​ហិរញ្ញប្បទាន​ផ្លូវ​ការសរុប​។ គម្រោង​នេះ​នឹង​អនុវត្ត ប្រភេទ ហិរញ្ញវត្ថុ ដែល​គាំទ្រ​គ្នា​ទៅវិញទៅមក រួមមាន​ដូចជា ការផ្តល់​ឥណទាន និង​ការធានា​ឥណទាន ជាដើម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular