ដោយៈមុនីរ័ត្ន/ភ្នំពេញៈព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បន្ទាប់ពីបញ្ចប់កម្មវិធីមនុស្សធម៌ ចែកគ្រាប់ពូជបន្លែ និងគ្រឿងឧបភោគ-បរិភោគ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ៣ ០០០គ្រួសារ នៅក្នុងស្រុកព្រះនេត្រព្រះ ថ្នាក់ដឹកនាំ និងក្រុមកីឡាករក្លិបជើងឯក វិសាខា ដែលដឹកនាំដោយលោកស្រី កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានប្រគល់ថវិកា ចំនួន ១០០លានរៀល ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ទិញជាគ្រាប់ពូជស្រូវ ពូជបន្លែ និងគ្រឿងឧបភោគ-បរិភោគ បន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ទាំងមូល។
សូមបញ្ជាក់ថា ថវិកា ចំនួន ១០០លានរៀល ដែលលោកស្រី កែ សួនសុភី ស សុខា និងក្រុមកីឡាករក្លិប វិសាខា ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ គឺជាប្រាក់រង្វាន់បានមកពីការប្រកួតឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកបាល់ទាត់ ឆ្នាំ២០២០ (ថ្នាក់ជាតិ) ៕