Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​មន្ត្រ...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក​ម្នាក់ និង​បក្ខពួក ៨ នាក់ ទៀត មក​តុលាការ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក​ម្នាក់ និង​បក្ខពួក ៨ នាក់​ទៀត បាន​ត្រូវ​សមត្ថកិច្ច នគរបាល​ខណ្ឌដូនពេញ បញ្ជូនមក​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។​

​មន្ដ្រីនគរបាល ប៉ុស្ដិ៍​ស្រះចក លោក​ស័ក្តិ ៣ ហ៊ីង តុលា ត្រូវបាន​សមត្ថកិច្ច នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ម្តុំ​ស្តុ​ប​ធនាគារ​កាណាឌីយ៉ា មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក​ខណ្ឌ​ដូន ពេញ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង ៩ និង​១៥​នាទី​យប់ កម្លាំង​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ការស្រាវជ្រាវ ឈានដល់​ការបង្ក្រាប ជាក់ស្តែង នៅ​ចំណុច​ម្តុំ​ក្តាន់​ពីរ R6 សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុង ដេ​ត ភេទ​ប្រុស ដោយបាន​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​រកឃើញ ថ្នាំញៀន ចំនួន ២០៩​កញ្ចប់ ។​

​បន្ទាប់ពី​ប្រើ​វិធានការ​ជំនាញ សួររក​ចម្លើយ​រួម​មក នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១១ ព្រឹក កម្លាំង​សមត្ថកិច្ច បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ នៅ​តំបន់​សំណង់ មិន​រៀបរយ នៅ​ម្តុំ​ផ្លូវ​រថភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​បាន​ត្រួតពិនិត្យ​ឆែកឆេរ រកឃើញ​ឧបករណ៍ សំរាប់​ប្រើប្រាស់​ថ្នាំញៀន និង អាវុធ​កែច្នៃ​មួយចំនួន ហើយ​បាន​ឃាត់ខ្លួន​បក្ខពួក របស់​ជនសង្ស័យ ឈ្មោះ សុង ដេ​ត ចំនួន ៧ នាក់ បន្ថែមទៀត នាំមក​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។​

​លុះ​មកដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា វេលា​ម៉ោង ៧ យប់ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហ៊ីង តុលា អាយុ ៣១ ឆ្នាំ ជា​មន្ត្រីនគរបាល ប៉ុស្តិ៍​ស្រះចក បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​តែម្ដង ៕V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular