ប្រែសម្រួលៈវាសនា/មូស្គូ៖ សារព័ត៌មានឥណ្ឌាThe Times of India បានរាយការណ៍កាលពីថ្ងៃសុក្រថា យន្តហោះប្រយុទ្ធMiG-29Kមួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌាបានធ្លាក់ក្នុងពេលហោះចេញពីនាវាដឹកយន្តហោះINS Vikramadityaក្នុងសមុទ្រអារ៉ាប់ នេះបើតាមការផ្សាយរបស់សារព័ត៌មានស្ពុតនិក។
ការធ្លាក់នេះបណ្តាលអោយស្លាប់អាកាសយានិកម្នាក់ ហើយគេកំពុងស្វែងរកអាកាសយានិកម្នាក់ទៀត។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍។
មិនមានព័ត៌មានអំពីមូលហេតុនាំអោយធ្លាក់យន្តហោះនេះទេ នៅពេលការស៊ើបអង្កេតត្រូវបានបញ្ជាអោយធ្វើឡើង។
ការធ្លាក់យន្តហោះប្រយុទ្ធMiG-29Kបណ្តាលអោយស្លាប់អាកាសយានិកម្នាក់ និងបាត់ខ្លួនម្នាក់កាលពីយប់ថ្ងៃ២៦វិច្ឆិកានៅសមុទ្រអារ៉ាប់
កាលពីខែកុម្ភៈឆ្នាំនេះ យន្តហោះ MiG-29Kមួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌាក៏បានធ្លាក់នៅសមុទ្រអារ៉ាប់ តែអាកាសយាននិកបានលោតឆត្រនិងមិនរងគ្រោះថ្នាក់ទេ។
វាជាការធ្លាក់យន្តហោះប្រភេទនេះទី៤ចាប់តាំងពីឆ្នាំ២០១៨មក ។
សូមរំលឹកថា នៅឆ្នាំ២០០៤ ឥណ្ឌាបានបញ្ជាទិញយន្តហោះ MiG-29K កៅអីទោល១២គ្រឿងនិង MiG-29KUBកៅអី២ចំនួន៤គ្រឿង ហើយបានបញ្ជាទិញMiG-29Kបន្ថែម២៩គ្រឿងក្នុងតំលៃ១,២ពាន់លានដុល្លារនៅឆ្នាំ២០១០៕