ដោយ: រ៉ាម៉ន / ភ្នំពេញ: កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សៀង ឡាប្រេស្ស អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងប្រតិភូអមចំនួន៦រូបទៀត ដែលមានលោកស្រី មុំ ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធ និងយវនិតិសម្បទារាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ចូលរួមបានចុះមកត្រួតពិនិត្យ លើការផ្ដល់សេវាព្យាបាល អប់រំ និងស្ដារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀនក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ។
លោកប្រធានប្រតិភូបានមានការកោតសរសើរលោកស្រីប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ចំពោះការរៀបចំ ការគ្រប់គ្រង ដឹកនាំលើការផ្ដល់ជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់បំណិនជីវិត, ការគោរពនូវសិទ្ធិមនុស្ស និងការមិនបំពាន ឬការដកហូតសិទ្ធិពីជនរងគ្រោះ ដោយការប្រើអំពើហិង្សាក្នុងប្រការណាមួយនៅក្នុងមជ្ឈមណ្ឌលឱកាសឡើយ៕