Home ព័ត៌មានជាតិ សង្គម សំអាត​បរិស្ថា...

សំអាត​បរិស្ថាន​ក្រោម​ប្រធានបទ “​គេហដ្ឋាន​មង្គល​” នៅ​ប្រាសាទបារាយណ៍​មេបុណ្យ

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កម្ម​ពិធី​សំអាត​បរិស្ថាន ក្រោម​ប្រធានបទ “​គេហដ្ឋាន​មង្គល​” បានធ្វើ​នៅ​ប្រាសាទបារាយណ៍​មេបុណ្យ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្មវិធី​នោះ ហើយ​មាន​ចូលរួម​ដោយ​លោក​ឈួ ប៊ុន​រឿង ប្រធាន​ម​ន្ទូ​រ​អប់រំ យុវជន​និង​កីឡា​ខេត្ត លោក​អែម សុខា អភិបាលស្រុក​ថ្មពួក រួមជាមួយ​បណ្តា​មន្ទីរ​-​អង្ក​ភាព សហគម​ទេសចរណ៍​ប​ន្ទា​យ​ឆ្មារ យុវជន​កាយ​រិ​ទ្ធ យុវជន​កាកបាទក្រហម យុវជន សស​យក យុវជន​ស្ម័​គ​ចិត្ត កងកម្លាំង​វរៈ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤​នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ ម​ន្ត្រី​អាជ្ញាធរ ស្រុក ឃុំ ភូមិ និង ពាក់ព័ន្ធ​។​

​ពេលនោះ អ្នកដឹកនាំ​និង​អ្នកចូលរួម បាន​ពិនិត្យ​សកម្មភាព​ជួសជុល កែលម្អ​ធ្វើអោយ​ប្រសើរ​ឡើងវិញ​នូវ​ព្រះ​ពន្លាជ័យ នៃ​កំពង់ទឹក​បារាយណ៍​មេបុណ្យ ដែល​ឧបត្ថម្ភ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី​។​

​តម​ក​ក្រុមការងារ​បាន​កាប់ឆ្ការ​ព្រៃ​និង​បោសសម្អាត​សម្រាម ស្លឹកឈើ​នៅក្នុង​បរិវេណ​ទីតាំង​ដូច​ចាង​លើ ដើម្បី​លើ​កម្ពស់​អនាម័យ បរិស្ថាន សោភ័ណភាព ទេសចរណ៍​និង​វប្បធម៌​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular