Home ព័ត៌មានជាតិ សង្គម ក្រសួងបរិស្ថា...

ក្រសួងបរិស្ថាន​ស្នើសុំ​ទីតាំង​ដំឡើង​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​នៅតាម រាជធានី ខេត្ត ១០​ស្ថានីយ​

ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រសួងបរិស្ថាន​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្តីពី​ការស្នើសុំ​ទីតាំង​ដំឡើង​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​សម្រាប់​ដំឡើង​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ នៅតាម​រាជធានី ខេត្ត ចំនួន​១០​ស្ថានីយ ដែលជា​ជំនួយ​របស់​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក​សៅ​សុភាព​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ពិភាក្សា​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ទីតាំង​សម្រាប់​ដំឡើង​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ នៅតាម​រាជធានី ខេត្ត ចំនួន​១០​ស្ថានីយ ដែលជា​ជំនួយ​របស់​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​លោក​បានឱ្យដឹងថា​ក្នុង​កិច្ចប្រជុំ​នេះដែរ​តំណាង​រដ្ឋបាលខេត្ត​គោលដៅ បាន​សម្តែង​ការស្វាគមន៍ និង​គាំទ្រ​ដល់​ការដំឡើង​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ តាម​គោលដៅ​ដែល​បានកំណត់​ផងដែរ​។​
​គួរ​បញ្ជាក់ថា​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក​សៅ​សុភាព​បានកំណត់​ទិសដៅ​មួយចំនួន​ដូចខាងក្រោម​៖ ១)​ស្នើ​អភិបាលខេត្ត​គោលដៅ សហការ​ផ្តល់​ជម្រើស​ទីតាំង​ដី​សម្រាប់​ដំឡើង និង​ផ្តល់​កិច្ចការពារ​សុវត្ថិភាព​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​។ ២)​ស្នើ​អភិបាលខេត្ត​គោលដៅ សហការ​ភ្ជាប់​ចរន្តអគ្គិសនី និង​ពិនិត្យ​លទ្ធភាព​ចេញ​ចំណាយ​ក្នុងការ​ប្រើប្រាស់​អគ្គិសនី​សម្រាប់​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​។ ៣)​ស្នើ​បញ្ជូន​មន្ត្រី​សាលាខេត្ត​១​រូប សាលាក្រុង​១​រូប មន្ទីរ​បរិស្ថាន​ខេត្ត​១​រូប ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ក្នុងការ​ប្រើប្រាស់​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​។ ៤)​ស្នើឱ្យ​ក្រុមការងារ​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ដើម្បី​លើកសំណើ​ទៅ​អភិបាលខេត្ត​គោលដៅ​ពិនិត្យ និង​សម្រេច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular