Home ព័ត៌មានអន្តរជាតិ យន្តហោះ​បំបាំ...

យន្តហោះ​បំបាំងកាយ​របស់​ចិន​អាច​វាយប្រហារ​ដល់​ទឹកដី​អាម៉េរិក​ជាមួយនឹង​កាំជ្រួច​នុយគ្លេអ៊ែរ​

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង​ដ៍​៖ យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ថ្មី​របស់​ចិន ធុន​H-20​មាន​សមត្ថភាព​វាយប្រហារ​បណ្តា​មូលដ្ឋាន​យោធា​អាម៉េរិក​នៅ​ឆ្ងាយ​ពី​ឆ្នេរ​ចិន ជាមួយនឹង​គ្រាប់បែក​នុយគ្លេអ៊ែរ​​នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ផ្តល់​យោបល់​អង់គ្លេស​មួយ​។​

​យន្តហោះ​ចម្ងាយ​ឆ្ងាយ​លឿន​ជាង​សម្លេង​អាច​គេច​ចេញ​ការចាប់​របស់​រ៉ា​ដា​នេះ​ស្ថិត​ក្នុង​គំរោង​យោធា​អាថ៌កំបាំង​បំផុត​របស់​ចិន​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​បច្ចុប្បន្ន​ស្ថិតក្រោម​ការអភិវឌ្ឍន៍​។​

​ក្រសួង​ការពារជាតិ​អាម៉េរិក​ជឿថា យន្តហោះ​ទម្លាក់​គ្រាប់​H-20​នឹង​មាន​ចម្ងាយ​ហោះ​ជាង​៨.០០០​គីឡូម៉ែត្រ ហើយ​អាច​វាយប្រហារ​ទឹកដី​អាម៉េរិក ដូច​ជា​កោះ​ហ្កាំ​។​ទោះជា​យ៉ាងណា ពួក​អ្នកវិភាគ​យោធា​បាន​​ព្រលយ​ពាក្យ​ថា H-20​ថែមទាំង​អាច​វាយប្រហារ​កោះ​ហា​វ៉ៃ ទៀតផង​។​

H-20​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ហើយ​វា​ស្រដៀង​គ្នា​នឹង​យន្តហោះ B-2 ឬ B-21 របស់​សហរដ្ឋ​អាម៉េរិក​ដែរ​។​បើ​តាម​ទីភ្នាក់ងារ​ស៊ើបការណ៍​យោធា​អាម៉េរិក យន្តហោះ​នេះ​កំពុង​ត្រូវ​ចិន​ផលិត​។​

​អាច​បំពាក់​កាំជ្រួច​នុយគ្លេអ៊ែរ​និង​កាំជ្រួច​ធម្មតា ក្រុមប្រឹក្សា​ផ្តល់​យោបល់​បាន​និយាយថា H-20​នឹង​តំណាង​ការ​លោត​ផ្លោះ​មួយ​សំរាប់​កងទ័ពអាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។​កងកម្លាំង​នេះ​ឥឡូវ​​ត្រូវ​ចាត់ទុក​ជា​កងកម្លាំង​តំបន់​សំរាប់​ជម្លោះ​ក្នុង​រង្វង់​ខ្សែ​កោះ​នៅ​ខ្សែក្រវាត់​ទី​១ ជាមួយ​នឹង​សមត្ថភាព​ពិសេស​បន្ថែម​សំរាប់​ធ្វើអោយ​បាត់​ប្រសិទ្ធភាព​និង​វាយ​សង្កត់​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​កោះ​ហ្កាំ​។​

​ក្នុង​របាយការណ៍​កម្លាំងយោធា​ចិន​ឆ្នាំ​២០២០​របស់ខ្លួន ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា H-20 នឹង​មាន​ចម្ងាយ​ហោះ​យ៉ាងតិច​៨.៥០០​គីឡូម៉ែត្រ ។​នេះ​មានន័យថា យន្តហោះ​នេះ​អាច​ទៅដល់​​កោះ​ហ្កាំ ដែល​ជា​ទឹកដី​យុទ្ធសាស្ត្រ​អាម៉េរិក​មួយ​នៅ​ចម្ងាយ​ប្រមាណ​២.០០០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ចិន​។​

​ក្នុង​របាយការណ៍​ខែវិច្ឆិកា​មួយ​អំពី H-20 ទស្សនា​វ​ដ្តី​The National Interest បាន​និយាយថា «​កងទ័ពអាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ចង់​អោយ​យន្តហោះ​យុទ្ធសាស្ត្រ​មួយ ដែល​អាច​ប្រតិបត្តិការ​​ក្នុង​ខ្សែក្រវាត់​ទី​៣ គឺ​សមុទ្រ​ចាប់ពី​កោះ​អូ​លូ​សឹន និង​ពង្រីក​ហួស​កោះ​ហា​វ៉ៃ​។​

​របាយការណ៍​មុន​និយាយថា H-20 អាច​នឹង​ផលិត​រួចរាល់​នៅ​ឆ្នាំនេះ​។​នៅពេល​ផលិត​ចេញ ចិន​នឹង​ចូលរួម​ជាមួយ​អាម៉េរិក​និង​រុស្ស៊ី ជា​ប្រទេស​ដែល​មាន​កងកម្លាំង​៣​ផ្នែក​ដែល​អាច​វាយប្រហារ​កាំជ្រួច​នុយ​​គ្លេ​អ៊ែរ​ពី​អាកាស ដី​គោក និង​ពី​សមុទ្រ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular