ឡាវ​រ៉ូវ​៖ ​រុស្ស៊ី​គ្មាន​ហេតុផល​អ្វី​ថា​មិន​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​S-300​ទៅអោយ​អាសាត​ទេ​

1483
ចែករម្លែក

​ការវាយប្រហារ​ដោយ​យោធា​អាមេរិក​លើ​ស៊ី​រី​កាលពី​សប្តាហ៍​មុន បាន​ដកចេញ​កាតព្វកិច្ច​សីលធម៌​ណាមួយ​ដែល​បាន​បង្ខំ​អោយ​រុស្ស៊ី​ផ្អាក​ការបញ្ជូន​ប្រព័ន្ធ​កាំ​ជ្រួច​​ប្រឆាំង​យន្តហោះ​S-300​ទៅអោយ​សម្ពន្ធមិត្ត​ស៊ី​រី លោក​ប្រធានាធិបតី បាស​សា អាល់ អា​សាត ,​នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​RIA​បាន​ដកស្រង់​សម្តី​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​សឺ​ហ្គេ ឡាវ​រ៉ូវ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មេសា​។​

​លោក​ឡាវ​រ៉ូវ ក៏​ត្រូវបាន​ស្រង់​សម្តី​ដូចដែល​បាន​មានប្រសាសន៍ថា មុន​អាមេរិក​វាយប្រហា​រគោល​ដៅ​ស៊ី​រី រុស្ស៊ី​បាន​ប្រាប់​ទៅ​មន្ត្រី​អាមេរិក​ថា តំបន់​ណា​ខ្លះ​នៅ​ស៊ី​រី​ដែល​តំ​​ណា​ង​”​ខ្សែបន្ទាត់​ក្រហម​”​សំរាប់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង​ចំណាត់ការ​យោធា​អាមេរិក​មិន​បាន​ឆ្លងកាត់​បន្ទាត់​ទាំងនេះ​ទេ​។​

​លោក​បាន​និយាយថា លោក​បាន​ពន្យល់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​និង​សម​ភាគី​អាមេរិក​ដូណាល់ ត្រាំ ថា​កុំ​អនុញ្ញាត​អោយ​មាន​ការប្រឈមមុខ​ដោយ​យោធា​ណា​​មួយ​រវាង​ប្រទស​ទាំង​ពីរ​។​

​មេបញ្ជាការ​ទ័ព​រុស្ស៊ី​ម្នាក់​ក៏​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​ពិចារណា​ផ្តល់​ប្រព័ន្ធ​កាំ​ជ្រួច​S-300 ទៅ​ស៊ី​រី​ក្រោយ​អាមេរិក​វាយប្រហារ​។​

​យោង​តាម​អ្នកវិភាគ​យោធា ប្រព័ន្ធ​កាំជ្រួច​ពី​ដី​ទៅ​អាកាស​S-300​នឹង​ធ្វើអោយ​ប្រសើរ​លទ្ធភាព​របស់​រុស្ស៊ី​ដើម្បី​ត្រួតត្រា​ដែនអាកាស​នៅ​ស៊ី​រី​និង​ថែម​ទាំង​រារាំង​សកម្មភាព​​យោធា​អាមេរិក​។​

S-300 ជា​ប្រព័ន្ធ​កាំជ្រួច​ពី​ដី​ទៅ​អាកាស​ដ៏​ស្មុគស្មាញ​និង​ចម្ងាយ​ឆ្ងាយ​មួយ​។​វា​ត្រូវ​បាន​ដាក់​អោយ​ប្រតិបត្តិការ​ដំបូង​នៅ​សហភាពសូវៀត​ក្នុង​ឆ្នាំ​១៩៧៩​និង​ក្រោយមក​​ត្រូវ​កែសម្រួល​អោយ​ទំនើប​ឡើង​ដោយ​កងកម្លាំង​រុស្ស៊ី​។​

​មិន​ត្រឹមតែ​អាច​ចាត់ការ​យន្តហោះ​យុទ្ធសាស្ត្រ ក្រុម​អាវុធ​នេះ​ក៏​អាច​ស្ទាក់​កំទេច​កាំជ្រួច​ផ្លោង​ផងដែរ​៕

S-300 ជា​ប្រព័ន្ធ​កាំជ្រួច​ពី​ដី​ទៅ​អាកាស​មិន​ត្រឹមតែ​អាច​ចាត់ការ​យន្តហោះ​យុទ្ធសាស្ត្រ វា​ក៏​អាច​ស្ទាក់​កំទេច​កាំជ្រួច​ផ្លោង​ផងដែរ​

ទីតាំងផ្សាយពាណិជ្ជកម្ម