លិង្គ​ខ្សោយ​មកពី​មូលហេតុ​យ៉ាងហោច​៦ ! ​

ដោយៈ health.com.kh

​ប្រាកដ​ណាស់ អ្នកនឹង​ដឹង​នៅពេលដែល​ចំណង់​ផ្លូវភេទ​មានការ​ថយចុះ ប៉ុន្តែ យើង​ក៏​ដឹង​ដែរ​ថា មនុស្ស​ប្រុស​ងាយ​នឹង​ខ្សោយ​ខាង​ផ្លូវភេទ​ណាស់​។ ដូច្នេះ បើសិនជា​មនុស្ស​ប្រុស​កំពុង​តែមាន​បញ្ហា​ដូចខាងក្រោម​នេះ វា​នឹង​មានរឿង​ច្រើន​ថែមទៀត​ដែល​ត្រូវ​ដោះស្រាយ​។ ខាងក្រោម​នេះ គឺជា​កត្តា​ដែល​កើតមាន​ជា​ញឹកញាប់ ដែល​ធ្វើអោយមាន​បញ្ហា​ដល់​លិង្គ ជាពិសេស ភាពទន់ខ្សោយ​របស់​លិង្គ​តែម្តង​។​

​ការ​បែក​អារម្មណ៍

​​មនុស្ស​ប្រុស​អាច​នឹង​បាត់បង់​ការឡើង​រឹង​របស់​លិង្គ​គេ​បាន បើសិនជា​គេ​ខ្វះខាត​ខាង​ភាព​ផ្ទាល់ខ្លួន​។​

​ស្រោមអនាម័យ​

​អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​ហើយ​ថា មនុស្ស​ប្រុស​មួយចំនួន ពិត​ជាមាន​បញ្ហា​ទាក់ទង​នឹង​ការឡើង​រឹង​របស់​លិង្គ និង​ការប្រើ​ស្រោមអនាម័យ​មែន​។ មានន័យថា ពួកគេ​នឹងមិន​អាចធ្វើអោយ​លិង្គ​ឡើង​រឹង​បានទេ ឬ​ចាប់ផ្តើម​ធ្វើអោយ​លិង្គ​ដែល​កំពុងតែ​រឹង​នោះ​ទន់​មកវិញ នៅពេល​ពាក់​ស្រោមអនាម័យ ឬ​រួមភេទ​ដោយ​ប្រើ​ស្រោមអនាម័យ​។ មនុស្ស​ប្រុស​ដែលមាន​បញ្ហា​នេះ ប្រហែលជា​ត្រូវការ​ពេលវេលា និង​ការ​ភ្ញោ​ច​កាន់តែច្រើន ដើម្បី​បំបាត់​អាកា​រៈទ​ន់​របស់​លិង្គ​។ ហើយ​វា​ប្រហែលជា​មិនមែន​ទាក់ទង​នឹង​បញ្ហា​ស្រោមអនាម័យ​ទាំងស្រុង​នោះទេ​។ ដូច្នេះ បើសិនជា​ខាង​ប្រុស​ជួប​បញ្ហា​នេះ​មែន មនុស្ស​ស្រី​គួរតែ​ព្យាយាម​បង្កើន​ការ​ស្រើបស្រាល និង​ភ្ញោ​ច​អារម្មណ៍​ផ្លូវភេទ​គេ​អោយ​ខ្លាំង​បន្ថែមទៀត​ទៅ ខណៈពេល​ប្រើ​ស្រោមអនាម័យ​។​

​ឆាប់​ចប់​ពេក​

​តាម​ការសិក្សា​របស់​គ្លីនិក Mayo បានអោយដឹងថា បុរស​ម្នាក់​ក្នុងចំណោម ៣ នាក់​នឹង​ជួប​បញ្ហា​ឆាប់​ចេញ​ទឹកកាម​ពេក​ក្នុង​ថ្ងៃ​ណាមួយ មានន័យថា ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​របស់​ពួកគេ មិនអាច​ធ្វើឡើង​លើសពី​មួយ ឬ​ពីរ​នាទី​ផង​។ ជាមួយគ្នានេះដែរ វា​គឺជា​ស្ថានការណ៍​មិនល្អ​ទេ​សម្រាប់​ជីវិត​ផ្លូវភេទ ព្រមទាំង​អាច​ប៉ះពាល់​ដល់​ចំណងស្នេហា​ទៀតផង​។ បើសិនជា​គាត់​គ្មាន​ជំងឺ​អ្វី​ទេនោះ អ្នក​ក៏​អាច​សា​ល្បង​ប្រើ​ក្រែ​ម​បន្ថយ​អារម្មណ៍ ឬ​ស្រោមអនាម័យ​បានដែរ​។​

​ទម្លាប់​ដែល​មិន​ផ្តល់​សុខភាព​

​ការសិក្សា​មួយ​ផ្សេងទៀត​ដែល​បានមកពី​សារព័ត៌មាន Journal of Sexual Medicine បានអោយដឹងថា ការជក់បារី អាច​រំខាន​ដល់​ភាព​ស្រើបស្រាល​របស់​បុរស​បាន​។ ការផឹក​ស្រា​ច្រើន ញ៉ាំ​អាហារ​មិនសូវមាន​ជីវជាតិ និង​ហាត់ប្រាណ​តិចតួច ក៏​អាចធ្វើអោយ​លិង្គ​ខ្សោយ​បានដែរ​។​

​មើល​វិ​ដេ​អូ​សិច​ច្រើនពេក​

​មាន​មនុស្ស​ច្រើនណាស់​ដែល​មើល​វិ​ដេ​អូ​សិច​ក្នុងពេល​រួមភេទ ដើម្បី​បង្កើន​អារម្មណ៍​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​ដែលមាន​អត្រា​មើល​វិ​ដេ​អូ​សិច និង​រូបភាព​សិច​ច្រើនពេក អាច​នាំអោយមាន​បញ្ហា​ច្រើន​ដែរ​។ នៅពេល​រឿងនេះ​កើតឡើង បុរស​អាច​នឹង​លែងមាន​អារម្មណ៍​ចំពោះ​ជីវិត​សិច​ពិតប្រាកដ ព្រោះ​ទំនងជា​មិនមាន​លក្ខណៈ​ល្អ ដូច​អ្វីដែល​បាន​មើលឃើញ​តាម​អ៊ី​ន​ធើ​ណែ​ត​។​

​ខ្សោយ​សាច់ដុំ​កម្រាល​អាង​ត្រគាក​

​យើង​មិន​និយាយ​លេង​ទេ​ចំពោះ​រឿងនេះ ប៉ុន្តែ បើ​យោងទៅតាម​ការសិក្សា​ស្រាវជ្រាវ​ដែល​បានបង្ហាញ​នៅឯ​សមាគមន៍​អ៊ឺរ៉ុប​ផ្នែក​សុខភាព​ប្រព័ន្ធ​បង្ហូរ​ទឹកនោម បានអោយដឹងថា លំ​ហាត់ប្រាណ​ដែល​ពង្រឹង​ដល់​សាច់ដុំ​កម្រាល​អាង​ត្រគាក​បែប Kegel​អាចជួយ​បង្កើន​សមត្ថភាព​លើ​គ្រែ​របស់​បុរស​បាន ក្នុង​រយៈពេល​តែ ១២ សប្តាហ៍​ប៉ុណ្ណោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular