ដោយ: គ្រញូង / បាត់ដំបង: កាលពីព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២០ អនុវត្តតាអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់ដឹកនាំបន្ថែមរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលបន្ទុកដឹកនាំអធិការដ្ឋាននគរបាលក្រុងបាត់ដំបង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំលោកអធិការរងចុះដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង១០ក្នុងក្រុងបាត់ដំបង ដើម្បីផ្សព្វផ្សាយអំពីផែនការពង្រឹងប្រសិទ្ធិភាពការងារដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល។
ការចុះផ្តល់មតិយោបលល់និងផ្សព្វផ្សាយណែនាំដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ គឺមានចូលរួមពីលោកចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ផងដែរ៕