Home ព័ត៌មានជាតិ សេដ្ឋកិច្ច ស៊ុយអែត​បិទ​ស...

ស៊ុយអែត​បិទ​ស្ថានទូត​នៅ​ភ្នំពេញ ប៉ុន្តែ​ទំនាក់ទំនង​ការទូត​និង​កិច្ចសហប្រតិបត្តិការ​នៅ​ដដែល

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ក្រសួងការបរទេស​នៃ​ប្រទេស​ស៊ុយអែត​បាន​អះអាងថា រដ្ឋាភិបាល​របស់ខ្លួន​បានសម្រេច​កាលពី​ម្សិលមិញ​ថា ស្ថានទូត​ស៊ុយអែត​នៅ​ភ្នំពេញ​នឹងត្រូវ​បិទ​នៅ​ចុងឆ្នាំ ២០២១ ប៉ុន្តែ ស៊ុយអែត​នៅតែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​។

​ក្រសួង​ការ​រប​ទេស​ស៊ុយអែត​បាន​អះអាងថា កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​កម្ពុជា នឹង​បន្ត​តាម​វិធី​ថ្មី​នៅក្រោយ​ពេលដែល​ស្ថានទូត​នៅ​ភ្នំពេញ​ត្រូវ​បិទ ។

​ប្រភព​ដដែល​បាន​បន្តថា ច្រក​ការទូត​រវាង​ប្រទេស​ទាំងពីរ​នឹងធ្វើ​ឡើង​តាមរយៈ​ស្ថានទូត​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​ស្ថានទូត​នៅ​ភ្នំពេញ​នឹង​លែងមាន​បុគ្គលិក​ប្រចាំការ​ទៀតហើយ​នៅពេល​ស្ថានទូត​ត្រូវបាន​បិទ​។

​ប្រភព​ដដែល​បាន​បន្តថា កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​នឹង​បន្ត​អនុវត្ត​ដោយ​អង្គការ​ស៊ី​ដា ដែលជា​ទីភ្នាក់ងារ​ផ្តល់ជំនួយ​អភិ​វ​ឌ្ឈ​ន៍​របស់ ប្រទេស​នេះ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular