ដោយៈសុផល/ភ្នំពេញ៖ទីបំផុតការរង់ចាំរបស់អតិថិជនដែលនិយមគាំទ្រទូរស័ព្ទ iPhoneបានមកដល់ហើយ។បើតាមអ្នកតំណាងរបស់ iOne បានឱ្យដឹងថា iPhoneស៊េរីថ្មីទាំងបួនរបស់Appleដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ អ្នកប្រើប្រាស់ជាច្រើនជុំវិញពិភពលោកគឺ iPhone 12 Pro Max, iPhone 12 Pro, iPhone 12 និង iPhone 12 mini បានមកដល់ក្នុងទីផ្សារប្រទេសកម្ពុជា និង មានលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៧ខែ វិច្ឆិកា ២០២០ នេះតទៅហើយ។
ដោយសារតែរូបរាងរចនាថ្មីមានភាពទាក់ទាញ មុខងារដ៏អស្ចារ្យជាច្រើន ក៏ដូចជាពណ៌ស្រស់ស្អាតច្រើនជំរើសធ្វើឱ្យទូរស័ព្ទដៃស៊េរីថ្មីរបស់ Apple នេះទទួលបានការបញ្ជាកក់យ៉ាងច្រើន។ ដូចនេះអតិថិជនដែលបានបញ្ជាកក់ពីiOne កាលពីថ្ងៃទី ២០ ដល់ ២៥ វិច្ឆិកា២០២០កន្លងទៅនេះក៏អាចអញ្ជើញមកទទួលទូរស័ព្ទចាប់ពីថ្ងៃទី២៧ វិច្ឆិកា ២០២០ នេះតទៅដែរ។
លើសពីនេះគ្រប់ហាងរបស់ iOne សុទ្ធតែបានដាក់តាំងបង្ហាញនៅទូរស័ព្ទស៊េរីថ្មីទាំងបួននេះដើម្បីអាចឱ្យអតិថិជន ធ្វើការកាន់សាកល្បង ក៏ដូចជាបានមើលពណ៌ដ៏ស្រស់ស្អាតនៅខាងក្រៅផ្ទាល់តែម្តង។ សំរាប់អតិថិជនអ្នកមានបំណងជាវផ្ទាល់ ក៏អាចអញ្ជើញទៅកាន់ហាងណាមួយរបស់ iOne ចាប់ពីពេលផ្សាយដំណឹងនេះតទៅ ដោយក្នុងនោះកាន់តែមានភាពងាយស្រួលអតិថិជនក៏អាចធ្វើការបង់រំលស់ជាមួយ ដៃគូសហការរបស់ iOne បានផងដែរ។
សំរាប់ពត៌មានលម្អិត អតិថិជនអាចចូលទៅកាន់ បណ្តាញទំនាក់ទំនងសង្គម Facebook របស់ iOne ( https://www.facebook.com/iOneAppleAuthorizedReseller ) ឬ អញ្ជើញទៅកាន់សាខាណាមួយរបស់ iOne តាមរយៈអសយដ្ឋានខាងក្រោម៖
-iOne កាណាឌីយ៉ា៖ ជាន់ផ្ទាល់ដី វិមានកាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ 023 99 88 89
-iOne សែនសុខ៖ ជាន់ទី១ ផ្សារទំនើបអីុអនម៉លសែនសុខសីុធី ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ 023 99 31 61
-iOne សុធារស៖ ជាន់ទី១ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ 023 88 31 01