Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឃាត់ខ្លួន​ជនជ...

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ក្នុងការ​បង្ក្រាប​ករណី​នាឡិកា​ម៉ាក ZINVO ក្លែងក្លាយ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​តំណាង​ក្រុមហ៊ុន ZINVO LLC. ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ករណី​នាំចូល ស្តុក ចែកចាយ និង​តាំង​លក់ នាឡិកា​ម៉ាក ZINVO ក្លែងក្លាយ នៅ​តូប​លេខ ខ​.១១-៨៤ ផ្សារ​អូរ​ឫ​ស្សី និង​ផ្ទះ​លេខ ១១​សេ ផ្លូវ​៣១៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច អះអាងថា សម​ត្ត​កិច្ច​រកឃើញ​វត្ថុតាង​រួមមាន នាឡិកា​ក្លែងក្លាយ​ម៉ាក ZINVO, GUCCI និង​CASIO សរុប​ចំនួន ៤.៦៣១​គ្រឿង និង សម្ភារ​វេច​ខ្ចប់​មួយចំនួនទៀត ។​
​ក្រោយពី​ធ្វើការ​ឆែកឆេរ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ទាំងអស់​យកមក​រក្សាទុក​ជា​បណ្តោះអាសន្ន និង​នាំខ្លួន​ម្ចាស់​ទីតាំង​ប្រុស​ស្រី​២​នាក់ ជា​ជន​ជាតិចិន មក​សាកសួរ​បំភ្លឺ ដើម្បី​បន្ត​នីតិវិធី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular