ផ្លូវ​លំ​​ក្រួស​ក្រហម​ពីរ​ខ្សែនៅសង្កាត់​ផ្សារឆ្នាំង ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​

1537
ចែករម្លែក

​ដោយ​: សន សក្តា / កំពង់ឆ្នាំង​: ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ចំនួន​ពីរ​ខ្សែ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបាន​អាជ្ញាធរ​បើក​ការដ្ឋាន​ស្ថាបនា​ឡើងវិញ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ជួយ​សម្រួលការ​លបាក ការធ្វើ​ចរាចរ​រប​ស់​ប្រជាពលរដ្ឋ​។​

​ផ្លូវលំ​នេះ​ត​ភ្ជាប់​គ្នា​រវាង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​ជល​គិរី ដែល​ខ្សែ​ទីមួយ​មាន​ប្រវែង​១ ៤៥០ ម៉ែត្រ ទទឹង​៥​ម៉ែត្រ និង កម្ពស់​០,៥០​ម៉ែត្រ ដោយមាន​ដាំ​ស្មៅ​អម​សងខាង និង​ខ្សែ​ទី​ពីរ​មាន​ប្រវែង​១៥៦​ម៉ែត្រ ទទឹង​៣​ម៉ែត្រ និង​កម្ពស់ ០,៥០ មាន​ដាំ​ស្មៅ​អម​សងខាង​ផងដែរ ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រ​ម៉ាណ​ជាង​១០០​លាន​រៀល (១០០.២៥៩.០០០​រៀល​)​។​

​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់ថា ផ្លូវ​នេះ​មាន​សារសំខាន់​ណាស់ ក្នុង​ការតភ្ជាប់​គ្នា​រវាង​ក្រុ​ឯង​កំពង់ឆ្នាំង និង​ស្រុក​ជល​គិរី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ដឹកជញ្ជូន​កសិផល​មកកាន់​ទីផ្សារ ព្រមទាំង​ផ្តល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន​បាន​ស្រួល និង​ទាន់ពេលវេលា​ផងដែរ​៕ ល​/មន

ទីតាំងផ្សាយពាណិជ្ជកម្ម