ល្បិច​ឆបោក​តាម​ហ្វេ​ក​ប៊ុ​ក ឬ​តេ​តាម​ទូរស័ព្ទ​ត្រូវ​ភ្នាក់ងារ​វី​ង​ជួយ​ទាន់ពេល​

​ដោយៈ​សុផល​/​ភ្នំពេញ​៖ការ​ឆបោក​តាម​ទូរស័ព្ទ​តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ ក្នុងប្រទេស​កម្ពុជា​ហើយ​ក៏មាន​ប្រជាជន​ខ្មែរ​ជាច្រើន​ធ្លាប់​ចាញ់បោក​ជន​ឆបោក​ខាត​បង់​ប្រាក់កាស​ផងដែរ​។​ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចតែងតែអំពាវនាវឱ្យ​មាន​ការ​ប្រុងប្រយ័ត្នផងដែរ។

​តែ​ទោះជា​យ៉ាងណាក៏ដោយ​ល្បិច​ឆបោក​តាម​ហ្វេ​ស​ប៊ុ​កឬ​តេ​តាម​ទូរស័ព្ទ​ឲ្យ​ផ្ញើ​ប្រាក់​​ដើម្បី​ទទួលបាន​រង្វាន់ ឬ​ជា​ថ្នូរ​ដូរ​យក​កាដូ ឬ​ទំនិញ​ជាដើម​ជារឿយៗ​ត្រូវបាន​ភ្នាក់​ងារ​វី​ង​ជួយ​អន្តរាគមន៍​ទាន់ពេល​មុនពេល​ជនរងគ្រោះ​ធ្វើការ​ផ្ទេរប្រាក់​ទៅ​ឲ្យ​ជន​ឆបោក​​តាមរយៈ​វី​ង​។​

​ជាក់ស្តែង​កាលពី​សប្តាហ៍​មុន នៃ​ខែវិច្ឆិកា​នេះ អតិថិជន​ម្នាក់​បានមក​ភ្នាក់ងារ​វី​ង នៅ​ក្រុង​តាខ្មៅ​ដើម្បី​ផ្ញើ​ប្រាក់​ចំនួន​៨០០​ដុល្លារឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​នៅ​ខេត្តសៀ​ម​រាប​ជា​ថ្នូរ​បង់ពន្ធនិង​ថ្លៃ​ដឹកជញ្ជូន​មុន​ទទួល​កាដូ​ដែលមាន​តម្លៃ​ជាង២​ម៉ឺន​ដុល្លារ​ដែ​ល​​ជនល្មើស​អះអាងថា​បាន​ផ្ញើ​មកពី​បរទេស​។​

អ្នកស្រី សុ​ផា ស្រីអូន ដែលជា​ភ្នាក់ងារ​វី​ង ស្លាក​យ៊ី​ហោ​ភួង​សារ៉ាក់​ បាន​ដំណាល​រឿង​ថា​៖«​បុរស​នោះមក​ដល់​ភ្លាម ​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ត្រូវការ​បង់ថ្លៃ​ដឹកជញ្ជូន​ឲ្យ​ក្រុមហ៊ុន​។ ពេលនោះ​ខ្ញុំ​ក៏​សួររក​វិក្កយបត្រ និង​ឯកសារ​ផ្សេងទៀត​របស់​ក្រុមហ៊ុន គាត់​ក៏​ហុច​លេខ​បុគ្គល​ធម្មតា ដែល​មិនមែនជា​លេខ​ក្រុមហ៊ុន​ទៅវិញ​»​។ ក្រោយពី​ដឹងថា​វា​ជា​ករណី​ឆបោក អ្នកស្រី​សុ​ផា ស្រីអូន​បាន​ប្រាប់​អតិថិជន​របស់ខ្លួន​ឲ្យ​ទុក​ប្រាក់​វិញ​ភ្លាម​។​

​អ្នកស្រី​បាន​បន្ត​ឱ្យដឹងថា​៖ «​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​វី​ង ការធានា​សុវត្ថិភាព និង​ផ្តល់​សេវា​ល្អ​ដល់​អតិថិជន វា​ជា​តួនាទី​របស់ខ្ញុំ​»​។ អ្នកស្រី​បាន​បន្តថា​គាត់​តែងតែ​យកចិត្តទុកដាក់​តាមដាន​ព័ត៌មាន​ទាំងឡាយ​ដែល​ក្រុមហ៊ុន​វី​ង​បាន​ចែករំលែក និង​បាន​ប្រកាន់ខ្ជាប់​ខ្ជួន​ពី​នីតិវិធី​របស់​ក្រុមហ៊ុន ដើម្បី​ធានា​សុវត្ថិភាព​ជូន​អតិថិជន​។​

​ថ្មីៗ​នេះ​មាន​អំពើ​ឆបោក​ស្រដៀង​គ្នា​មួយចំនួន​បានកើត​ឡើង តែដោយសារ​មាន​កិច្ចសហការ​ល្អ​រវាង​ភ្នាក់ងារ​វី​ងនិង​បុគ្គលិក​វី​ងអំពើ​ឆបោក​ទាំងនោះ​ត្រូវបាន​ដោះ​ស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។ ភ្នាក់ងារ​វី​ង និង​បុគ្គលិក​វី​ង​បាន​កំពុងធ្វើការ​រួមគ្នា​យ៉ាង​ស្អិតរ​មួ​ត​ដើម្បី​ធានា​ពី​សុវត្ថិភាព​ជូន​ដល់​អតិថិជន​។​

​ជា​ចុងក្រោយ អ្នកស្រី​សំណូមពរ​ដល់​អតិថិជន​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ផ្ទេរប្រាក់​ទៅ​អ្នកទទួល​ដែល​យើង​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular