ដោយៈ ជា សីហៈ/ភ្នំពេញៈ មន្ត្រីរាជរដ្ឋាភិបាលនិងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)បានជួបគ្នាម្សិលមិញ ដើម្បីពិនិត្យប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ (Country Programme Action Plan-equivalent 2019-2023) ។
កិច្ចប្រជុំនេះដឹកនាំរួមគ្នាដោយ លោក រ៉ិត វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា និងលោក ដានីណែល អាឡេមូ ( Daniel Alemu) តំណាងស្តីទីនៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ។
កិច្ចប្រជុំនេះក៏មានការចូលរួមពី មន្ត្រីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រី មកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកិច្ចការនារី និងទីប្រឹក្សា ជំនាញការបម្រើការឱ្យអង្គការ UNFPA ប្រចាំកម្ពុជា ផងដែរ ។
គោលដៅចម្បងនៃកិច្ចប្រជុំ ដើម្បីពិនិត្យតាមដានវឌ្ឍនភាព ឆ្នាំ២០២០ នៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ និងកំណត់អាទិភាពសម្រាប់ ឆ្នាំ២០២១ ។
គូរបញ្ជាក់ថា ហិរញ្ញប្បទានដែលអង្គកានេះ គ្រោងវិភជន៍ សម្រាប់រយៈពេល ៥ ឆ្នាំ នៃការអនុវត្ត ផែនការសកម្មភាពប្រចាំប្រទេស គឺមានសរុប ១៣ លានដុល្លារ ដោយគិតជាមធ្យម គឺ ២,៦ លាន ដុល្លារ ។ អង្គការនេះបានបើកផ្តល់ហិរញ្ញប្បទានចំនួន ប្រមាណជា ២,៩ លានដុល្លារ សម្រាប់ ឆ្នាំ២០២០ និង គ្រោង ២,៧ លានដុល្លារ សម្រាប់ឆ្នាំក្រោយ ៕