Home ព័ត៌មានជាតិ សង្គម ​មន្ត្រី​កសិក...

​មន្ត្រី​កសិកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​ការងារ​សមាជិក បណ្តុំ​អាជីវកម្ម ផលិត​ខ្ទឹម​ស្លឹក​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង់ៈ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមការងារ កម្មវិធី ASPIRE ស្រុក​រលាប្អៀរ រួមជាមួយ ភ្នាក់ងារ​ផ្សព្វផ្សាយ កសិកម្ម​ឃុំ បាន​ចុះ​ពិនិត្យ​ការងារ ជាមួយ​សមាជិក បណ្តុំ​អាជីវកម្ម ផលិត​ខ្ទឹម​ស្លឹក នៅ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

​ប្រជាកសិករ ឈ្មោះ សែត ផៃ ដែល​ម្ចាស់ផ្ទះ​សំណាញ់ នៅក្នុង​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដែល​គាំទ្រ​ដោយ​កម្មវិធី​ផ្សព្វផ្សាយ បច្ចេកទេស កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល អាកាសធាតុ ហៅ​កាត់ ASPIRE ហើយ​គាត់​ប្រមូល​ផល​បាន​ចំនួន ៦​លើក ដោយ​ក្នុង​មួយ​លើក គាត់​ប្រមូល​ផល​បាន ជា​មធ្យម​ចំនួន ៤០០ គីឡូក្រាម គិត​ជា​ទឹកប្រាក់ ១.៨០០.០០០ រៀល ហើយ​ចំនួន ៦ លើក​នេះ គាត់​ទទួលបាន​ផល នៃ​ប្រាក់ចំណូល ១០. ៨០០.០០០ រៀល ។​

​ប្រជាកសិករ​បណ្តុំ​រូបនេះ មាន​បញ្ជាក់​ពី បញ្ហា​ប្រឈម នៅក្នុង​ការផលិត របស់គាត់​ថា គឺ​បណ្តាលមកពី​ការខ្វះ​ប្រភពទឹក ដែល​ធ្វើ​ឲ្យ​ពួកគាត់ មិនអាច​ដាំ​ដុះ​បាន​ពេញ ក្នុង​មួយ​រដូវ​បាន​។ នៅក្នុង​ការចុះពិនិត្យ​បណ្តុំ​កសិករ​ដាំ​បន្លែ បានធ្វើការ​ផ្ដាំផ្ញើ ដល់​កសិករ ត្រូវយក​ចិត​ទុកដាក់​បន្ថែម លើ​ការដាំដុះ​បន្លែ​គ្រប់​ប្រភេទ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ នៅពេលដែល​ជំងឺ​សកល កំពុង​រា​ត្បា​ត ៕/V​

​មន្ត្រី​កសិកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​ការងារ​សមាជិក បណ្តុំ​អាជីវកម្ម ផលិត​ខ្ទឹម​ស្លឹក​

​មន្ត្រី​កសិកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​ការងារ​សមាជិក បណ្តុំ​អាជីវកម្ម ផលិត​ខ្ទឹម​ស្លឹក​

​មន្ត្រី​កសិកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​ការងារ​សមាជិក បណ្តុំ​អាជីវកម្ម ផលិត​ខ្ទឹម​ស្លឹក​

​មន្ត្រី​កសិកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​ការងារ​សមាជិក បណ្តុំ​អាជីវកម្ម ផលិត​ខ្ទឹម​ស្លឹក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular