Home ព័ត៌មានជាតិ សង្គម រដ្ឋមន្ត្រី​ប...

រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី ដឹកនាំ​ត្រួតពិនិត្យ ទីតាំង​រៀបចំ​ពិធី​ត​ភ្ជាប់​ស្ពាន ស្ទឹងត្រង់​-​ក្រូចឆ្មារ​

​​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន និង​លោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ អមដំណើរ​ដោយ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាល ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ការត្រួតពិនិត្យ ទីតាំង​រៀបចំ​ពិធី​ត​ភ្ជាប់​ស្ពាន មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ នៅ​ព្រឹក​ថ្ងៃទី ២៧ វិច្ឆិកា ។​

​ប្រភពព័ត៌មាន​ពី មន្ត្រី​សាលាខេត្ត​កំពង់ចាម បានឱ្យដឹងថាៈ គណ​:​ប្រតិភូ​ក្រុមការងារ បាន​ចំណាយពេល ប្រមាណ​ពីរ​ម៉ោង ចុះ​ពិនិត្យ​ជាក់ស្តែង នៅលើ​តួ​ស្ពាន ដែល​បាន និង​កំពុង​ស្ថាបនា បាន​ប្រហែល ៩៦,៤ ភាគរយ ដែល​គ្រោង​នឹង​បញ្ចប់ ការសាងសង់ នៅ​ដើមឆ្នាំ ២០២១ ខាងមុខ​។ បន្ទាប់មក បាន​ចុះ​ពិនិត្យ​ទីតាំង រៀបចំ​ពិធី​ត​ភ្ជាប់ និង​ចុងក្រោយ បាន​ប្រជុំពិភាក្សា ត្រួតពិនិត្យ​ផែនការ បែងចែក​ភារកិច្ច​រៀងៗ​ខ្លួន​។​

​គួរ​បញ្ជាក់ថា បើ​គ្មានអ្វី​ប្រែប្រួល​ទេ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ដែលមាន​ប្រវែង​បណ្តោយ ១.១៣១ ម៉ែត្រ និង​ទទឹង ១៣,៥០ ម៉ែត្រ និង​មានតម្លៃ​មហាសាល នឹងត្រូវ​រៀបចំ​ពិធី​ចាក់​បេតុង ត​ភ្ជាប់​នៅ​ថ្ងៃទី​៧ ខែធ្នូ​ខាងមុខនេះ ក្រោយ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V

រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី ដឹកនាំ​ត្រួតពិនិត្យ ទីតាំង​រៀបចំ​ពិធី​ត​ភ្ជាប់​ស្ពាន ស្ទឹងត្រង់​-​ក្រូចឆ្មារ​

រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី ដឹកនាំ​ត្រួតពិនិត្យ ទីតាំង​រៀបចំ​ពិធី​ត​ភ្ជាប់​ស្ពាន ស្ទឹងត្រង់​-​ក្រូចឆ្មារ​

រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី ដឹកនាំ​ត្រួតពិនិត្យ ទីតាំង​រៀបចំ​ពិធី​ត​ភ្ជាប់​ស្ពាន ស្ទឹងត្រង់​-​ក្រូចឆ្មារ​

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular