Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​ស្រុក​...

ពលរដ្ឋ​ស្រុក​ជ័យ​សែន ទទួល​អំណោយ ពី​ក្រុមការងារ និង​សមាគមនិស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត​

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ កាលពី​ព្រឹក ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក មាស សុភា ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ ខេត្តព្រះវិហារ​, លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត , លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំង​មន្ត្រី​ជាច្រើនរូប ក្នុង​ខេត្តព្រះវិហារ បាន​ចូលរួម ក្នុង កម្ម​វិធីចែក​អំណោយ ជូន​ពលរដ្ឋ​ទី​ទ័​ល់​ក្រ ចំនួន ៦ ឃុំ ស្មើនឹង ៦២ គ្រួសារ ក្នុងស្រុក​ជ័យ​សែន​។​

​លោក ទេសរដ្ឋមន្ត្រី មាស សុភា បាន​មានប្រសាសន៍ថាៈ អំណោយ​ដែល​យកមកចែក​ជូនប​ង​ប្អូន ទាំង ៦ ឃុំ​នេះ គឺជា​របស់​សមាគមនិស្សិត បញ្ញវ័ន្ត​ក្មេង​វត្ត រួមទាំង ព្រះសង្ឃ និង​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​ជ័យ​សែន មាន​លោក កង សៅ​គុណ ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក ។ អំណោយ​ចែកជូន ក្នុង មួយ​គ្រួសារ ទទួលបាន​មី , ទឹកស៊ីអ៊ីវ និង​សម្ភារ​មួយចំនួន ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular