ប្រែសម្រួលៈជាសីហៈ/ភ្នំពេញៈ លោកប្រធានាធិបតីចាំផ្ទះ ដូណាល់ ត្រាំ បាននិយាយជាសាធារណជា លើកទីមួយប្រាប់អ្នកសារព័ត៌មានថា លោកនឹងចាកចេញពីការិយាល័យប្រសិនបើអង្គបោះឆ្នោត គាំទ្រលោក ចូ បៃដិន ។
បើតាមស៊ីអេនអេន លោក ត្រាំ ហាក់ទទួលស្គាល់នូវជ័យជំនៈលោក បាយដេន ប៉ុន្តែនៅតែមានភាព ស្ទាក់ស្ទើរនៅក្នុងការទទួលស្គាល់លទ្ធផល ។
លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅពេលមានសំនួរអំពីការចាកចេញពីសេតវិមាន ថា ” ពិតណាស់ ខ្ញុំនឹង … ហើយអ្នកនឹងដឹង ។ ប៉ុន្តែវាពិតជាពិបាកនឹងទទួល ដោយសារតែយើងដឹងថា មានបញ្ហាជាច្រើន ” ៕