Home ព័ត៌មានជាតិ នយោបាយ ពីរ​ក្រសួង​ធ្...

ពីរ​ក្រសួង​ធ្វើ​សន្និសីទកាសែត​រួម​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម​និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាន​

ដោយៈ​សុផល​/​ភ្នំពេញៈ ក្រសួងព័ត៌មាន​និង​ក្រសួងពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃ​២៧​ខែវិច្ឆិកា​នេះ​បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា ទាក់ទង​នឹង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម​កិច្ចការពារ​ម៉ាក​និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ នៅ​ទីស្តីការ​ក្រសួងព័ត៌មាន​។​

រូបថតៈក្រសួងព័ត៌មាន​និង​ក្រសួងពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃ​២៧​ខែវិច្ឆិកា​នេះ​បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា ទាក់ទង​នឹង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម​កិច្ចការពារ​ម៉ាក​និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ នៅ​ទីស្តីការ​ក្រសួងព័ត៌មាន​(រូបថត សុផល)​

លោកមា​សសុ​ភ័​ណ្ឌ​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ថា​ប្រកាស​អន្តរក្រសួង​នេះ​មាន​គោលបំណង​គ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន និង សោតទស្សន៍ និង​ចុះបញ្ជី​ម៉ាក ពាណិជ្ជ​នាម តាម​ការស្នើសុំ​របស់​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្របតាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជាធរ​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ​ដែល​ធ្វើ​អាជីវកម្ម ឬ​សេវាកម្ម លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
លោក​បាន​បន្ថែមថា​ប្រកាស​អន្តរក្រសួង​នេះ​ក៏មាន​បំណង​រួមចំណែក​លើកកម្ពស់​នូវ​គុណ​តម្លៃ​របស់​អង្គភាព​សារព័ត៌មាន​និង​សោតទស្សន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​កើតមានឡើង​នៅក្នុង​ការអនុវត្ត​ក្រម​វិជ្ជាជីវៈ​សារពត៌មាន​។​

ចំណែក​លោក តូ រិ​ទ្ធ អនុប្រធាននាយកដ្ឋាន​កម្ម​សិទ្ធ​បញ្ញា ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍ថា​គោលដៅ​នៃ​ប្រកាស​នេះ ទី​១.​ចុះបញ្ជី​ពាណិជ្ជកម្ម ការពារ​ម៉ាក និង​ពាណិជ្ជ​នាម លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ដើម្បី​ធានាថា អត្តសញ្ញាណ​នៃ អង្គភាព ស្ថាប័ន​សារព័ត៌មាន និង​សោតទស្សន៍​នីមួយៗ មិនជា​ន់​លើ​អត្តសញ្ញាណ​នៃ​អង្គភាព ស្ថាប័ន រួចហើយ​។ ព័ត៌មាន និង​សោតទស្សន៍​ដទៃទៀត​ដែល​បាន​ច្បាប់​អនុញ្ញាត​។​២.​ការពារ​ផល​ប្រយោជន៍​ស្របច្បាប់​របស់​អ្នកស្នើសុំ​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម និង​បញ្ជី​ម៉ាក ដើម្បី​ការពារ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​។​៣. មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ម៉ាក និង​ពាណិជ្ជ​នាម ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ជា​សាធារណៈ សីលធម៌​សង្គម ឬ​ប្រពៃ​ណ៏​ល្អ​របស់​ជាតិ និង​ម៉ាក​ដែល​មិនអាច ចុះបញ្ជី​បាន ដូច​មាន​កំណត់​ក្នុង​ច្បាប់​ជា​ធរមាន ។​

រូបថតៈក្រសួងព័ត៌មាន​និង​ក្រសួងពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃ​២៧​ខែវិច្ឆិកា​នេះ​បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា ទាក់ទង​នឹង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម​កិច្ចការពារ​ម៉ាក​និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ នៅ​ទីស្តីការ​ក្រសួងព័ត៌មាន​(រូបថត សុផល)​

ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ​ដែល​ធ្វើ​អាជីវកម្ម ឬ​សេវាកម្ម លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
សូមជម្រាបថា​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម កិច្ចការពារ​ម៉ាក និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ មាន​៦​ជំពូក​និង​១៣​ប្រការ​៕​សរន

រូបថតៈក្រសួងព័ត៌មាន​និង​ក្រសួងពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃ​២៧​ខែវិច្ឆិកា​នេះ​បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា ទាក់ទង​នឹង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម​កិច្ចការពារ​ម៉ាក​និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ នៅ​ទីស្តីការ​ក្រសួងព័ត៌មាន​(រូបថត សុផល)​

រូបថតៈក្រសួងព័ត៌មាន​និង​ក្រសួងពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃ​២៧​ខែវិច្ឆិកា​នេះ​បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា ទាក់ទង​នឹង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម​កិច្ចការពារ​ម៉ាក​និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ នៅ​ទីស្តីការ​ក្រសួងព័ត៌មាន​(រូបថត សុផល)​

រូបថតៈក្រសួងព័ត៌មាន​និង​ក្រសួងពាណិជ្ជកម្ម​នា​ព្រឹក​ថ្ងៃ​២៧​ខែវិច្ឆិកា​នេះ​បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា ទាក់ទង​នឹង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះបញ្ជី​ពាណិជ្ជកម្ម​កិច្ចការពារ​ម៉ាក​និង​ពាណិជ្ជ​នាម​សម្រាប់​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ នៅ​ទីស្តីការ​ក្រសួងព័ត៌មាន​(រូបថត សុផល)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular