Home ព័ត៌មានជាតិ សន្តិសុខ ករណី​ម៉ូតូ​បុ...

ករណី​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់ បីនាក់​

​ដោយៈ ស​រិ​ទ្ធ / ពោធិ៍សាត់ៈ មន្ត្រី​បរិស្ថាន​ម្នាក់ និង​បុរស ពីរ​នាក់​ទៀត បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ បុក​ម៉ូតូ នៅ​រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៧២-១៧៣ ស្ថិតនៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​ថាៈ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា វ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ទិ​ត្យ គា អាយុ ៣២​ឆ្នាំ និង​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ឡាំ ឡឹម អាយុ ៣១​ឆ្នាំ​។ បុរស​ទាំងពីរ​នាក់​នេះ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ បានធ្វើ​ដំណើរ ក្នុងទិសដៅ​ពី​ខាងលិច ឆ្ពោះទៅ​ទិសខាងកើត​។ លុះ​មកដល់​កន្លែងកើតហេតុ ម៉ូតូ​នេះ បាន​បុក​ជាមួយ​អ្នកជិះ​ម៉ូតូ ១ គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល រងរបួស​ធ្ងន់​ទាំងអស់គ្នា​។​

​ប្រភព​ដដែល បាន​បន្តទៀតថាៈ ភាគី​ម្ខាង​ទៀត ឈ្មោះ ខៀវ ចន្ថា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជា​មន្ត្រី​បរិស្ថាន បច្ចុប្បន្ន រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ធ្វើដំណើរ​ដោយ​ម៉ូតូ ម៉ាក​ហ​ហុងដា វ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1H 5411 ។​

​បច្ចុប្បន្ន អ្នករងរបួស បាន​ត្រូវបញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់​។ ចំណែក​វត្ថុតាង​ម៉ូតូ ទាំង ពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​នគរបាល យកទៅ​រក្សាទុក ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular