Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​សាធារណ...

ក្រសួង​សាធារណការ និង​សាជីវកម្ម​ឧស្សាហកម្ម​ចិន CGWIC ចុះអនុស្សរណៈ ជំរុញ​ប្រព័ន្ធ​ផ្កាយរណប​និង​បច្ចេកវិទ្យា​ចាប់​រលកសញ្ញា​ពី​ចម្ងាយ​

ដោយ​: ជា សីហៈ​/​ភ្នំពេញ​: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សាជីវកម្ម​ឧស្សាហកម្ម​ចិន (CGWIC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់ ស្តីពី​ការជំរុញ​ប្រព័ន្ធ​ផ្កាយរណប BeiDou និង​បច្ចេកវិទ្យា​ចាប់​រលកសញ្ញា​ពី​ចម្ងាយ (Remote Sensing) នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​បាន​អះអាងថា លោក ហូ ហ្គា​ង ( Hu Gang) ប្រធាន​ក្រុមហ៊ុន BeiDou និង​លោក កៃ វេន​កាង (Cai Wenkang )​ប្រធាន​ក្រុមហ៊ុន CSSC ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MoU) នេះ​ដែរ​។​

​ភាគី​ទាំងពីរ​គ្រោង​នឹង​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ទា​ក់​ទង​នឹង​កម្មវិធី​ឧស្សាហកម្ម​ចំនួន​ពីរ​គឺ​ ថ្នាល​ព័ត៌មាន ឬ​ទម្រ​ព័ត៌មាន​តាមដាន​ត្រួតពិនិត្យ​យានយន្ត​ជាតិ “NCVSP” និង​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​នាវា “VMS” ដែលជា​ដំណាក់កាល​ដំបូង​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​នៅ​កម្ពុជា​។ ទន្ទឹមនឹង​នេះដែរ សាជីវកម្ម CGWIC នឹងធ្វើ​បច្ចុប្បន្ន ភាព​ទិន្នន័យ​បន្ថែមទៀត​ដោយ​ផ្អែកលើ​តម្រូវការ​ជាក់ស្តែង​នៃ​ផែនទី​បង្ហាញផ្លូវ​ក្នុងស្រុក ដើម្បី​ធានា​ប្រតិបត្តិការ​អាជីវកម្ម​។​

​ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​បង្កើត​ក្រុមការងារ​រួមគ្នា​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផែនការ​ការងារ​រៀបចំ​យន្តការ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​ការអនុវត្ត​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​

​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ប្រព័ន្ធ​ផ្កាយរណប ដែលមាន​ឈ្មោះថា​៖ BeiDou-3 Navigation ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ និង​បើក​ឱ្យ​ដំណើរការ​ទូទាំង​ពិភពលោក​។ ប្រព័ន្ធ​នេះ​មាន​មុខងារ​សំខាន់​ពីរ​គឺ​៖ មុខងារ​កំណត់​ទីតាំង​មាន​ភាពជាក់លាក់​ខ្ពស់ និង​ការបញ្ជូន​ទិន្នន័យ​។ ភាពត្រឹមត្រូវ​នៃ​ការកំណត់​ទីតាំង​អាចធ្វើ​ទៅបាន​កាន់តែ​ល្អប្រសើរ​ក្នុង​រយៈ​ចម្ងាយ​១០​ម៉ែត្រ ហើយ​អាចអនុវត្ត​បាន​កាន់តែ​ល្អ​ថែមទៀត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular